សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ សា​កស​ពចំនួន ១២ ត្រូវបានរកឃើញស្ថិតនៅក្រោមគំនរដី បាក់រលំនៅក្នុងប្រទេសវៀតណាម

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរប្រទេសវៀតណាមបានរកឃើញសាកសពរបស់ក្រុមសង្គ្រោះចំនួន ១២នាក់ ដែលបានកប់នៅពីក្រោមគំនរដីបាក់ និងបានបញ្ជាក់អំពីការស្លាប់របស់មនុស្ស ០៤នាក់ ផ្សេងទៀត ដែលបានបាត់ខ្លួន។ ការរកឃើញនេះ ធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងខ្យល់ព្យុះនៅក្នុងប្រទេសវៀតណាមកើនឡើងដល់ ៤៩នាក់។

អាជ្ញាធរបាននាំសាកសពទាំងនោះទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីធ្វើការកំណត់រកអត្តសញ្ញាណបន្តទៀត។

ខណៈពេលនេះដែរ កម្លាំងសង្គ្រោះបន្ទាន់នៅតែបន្តការស្វែងរកមនុស្សចំនួន ០៤នាក់ ទៀត ដែលត្រូវបានជឿជាក់ថា បានកប់នៅពីក្រោមគំនរដីដែលបានបាក់នោះ។

មកទល់ពេលនេះ វាសនារបស់អ្នកសង្គ្រោះទាំងនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

គួររំលឹកផងដែរថា តំបន់កណ្តាលនៃប្រទេសវៀតណាមបានរងការប៉ះពាល់ដោយចំនួនទឹកភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃអង្គារ ខណៈពេលដែលខ្យល់ព្យុះចំនួន ០២ បានបំផ្លិចបំផ្លាញតំបន់មាត់សមុទ្រ។

ភ្លៀងច្រើនសន្ធឹកសន្ធាប់បានបង្កឲ្យមានមនុស្សស្លាប់ចំនួនច្រើនជាង ៥០នាក់ និងធ្វើឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋចំនួន ១៥០.០០០ ខ្នង និង សាលារៀនចំនួន ២៤៤ខ្នង នៅក្នុងតំបន់។

ជំនន់ទឹកភ្លៀង និង ការបាក់ដី ត្រូវបានរំពឹងថានឹងកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីខ្យល់ព្យុះ ណាំងកា បានមកដល់តំបន់កណ្តាលនៃប្រទេសកាលពីថ្ងៃពុធកន្លងមកនេះ។

អាជ្ញាធរនៅតែមានក្តីបារម្ភថា ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរ ខណៈពេលវិសម្ពាធទាបមួយទៀតកំពុងគ្របដណ្តបតំបន់ឆ្នេរ ដែលបានទទួលរងគ្រោះរួមកហើយ៕

ប្រភព ៖ nnn.ng

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ