សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់ បានស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ១១ ខែតុលា) ថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៧នាក់ បានស្លាប់ដោយសារទឹកជំនន់នៅតាមបណ្តាខេត្តភាគកណ្តាលរបស់ប្រទេសវៀតណាមកាលពីសប្តាហ៍មុន ហើយមនុស្សចំនួន ១៣នាក់ ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។
ទូរទស្សន៍វៀតណាម VTV បានរាយការណ៍ថា នៅប៉ុន្មានថ្ងៃខាងមុខ ខេត្តនៅតំបន់កណ្តាលនឹងត្រៀមសម្រាប់ព្យុះទីហ្វុងមួយទៀតឈ្មោះ លីនហ្វា ដែលនឹងនាំមកនូវភ្លៀងយ៉ាងច្រើន និងបង្កជាទឹកជំនន់ថែមទៀត។
តាមរយៈវីដេអូដែលបានផ្សាយដោយទូរទស្សន៍ VTV បានបង្ហាញ អ្នកនេសាទត្រូវបានជួយសង្គ្រោះដោយឆ្មាំសមុទ្រ និងឧទ្ធម្ភាគចក្រ ខណៈដែលខ្យល់ខ្លាំងបានបោកបក់ឆ្នេរសមុទ្រវៀតណាមភាគកណ្តាល នៅក្នុងខេត្ត ក្វាងទ្រី។
បើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា ទឹកជំនន់បានកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាជនរាប់ពាន់នាក់។ ប្រជាជនប្រមាណ ៣១.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយផ្ទះជាង ៣៣.០០០ខ្នង ត្រូវបានជន់លិច និងខូចខាតដោយសារទឹកជំនន់៕
ប្រភព ៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ