សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ការស្លាប់របស់ ចច ហ្លយ ធ្វើឲ្យមានការតវ៉ាទាមទារសិទ្ធិនៅតាមបណ្តារដ្ឋនានានៅអាមេរិក និងរាលដាលដល់ប្រទេសជាច្រើនទៀត

ការស្លាប់​របស់ ច​ច ហ្វ្ល​យ កំឡុង​ពេលដែល​គាត់​ត្រូវបាន​ឃាត់ខ្លួន​នោះ ធ្វើ​ឲ្យ​មាន​ការតវ៉ា​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍​កាន់តែច្រើនឡើងៗនៅតាម​បណ្តា​រដ្ឋ​នានា​ស្ទើ​តែ​ទូទាំង​សហរដ្ឋអាមេរិក ហើយ​បច្ចុប្បន្ន​បាន​រាលដាល​ទៅដល់​តាម​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ដូចជា អាល្លឺម៉ង់ អង់គ្លេស អូស្ដ្រាលី និង ប្រេ​ស៊ី​ល។

ការ​ការតវ៉ា និង​បាតុកម្ម​ដែល​បាន​រាលដាល​នៅ​ជុំវិញ​ពិភពលោក​រួមមាន​នៅក្នុង​រដ្ឋ​វ៉ាស៊ីនតោន មនុស្ស​រាប់ពាន់នាក់​កំពុងតែ​ប្រមូល​ផ្តុំគ្នា នៅតាម​ដង​វិថី​នានា ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំងនឹង​អំពើ​ឃោរឃៅ​របស់​កងកម្លាំង​ប៉ូលិស។

ការតវ៉ា​នៅឯ​បុរី​ញូវយ៉ក ប៉ូលីស​ពីរ​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្ក​របួសស្នាម បន្ទាប់ពី​វីដេអូ​បានបង្ហាញ​ពួកគេ​រុញ​បុរស​វ័យ៧៥ឆ្នាំ ឲ្យ​ដួល​បោក​ក្បាល​ទៅនឹង​ផ្លូវ។

នៅ​ប្រទេស​អាល្លឺម៉ង់ នាទី​ក្រុង​ប៊ែ​កឡាំង ក៏មាន​ការតវ៉ា​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍ ដោយមាន​ប្រជាជន​ជាច្រើន​ពេញ​ផ្លូវ​នានា​ក្នុង​ទីក្រុង។

នៅឯ​ប្រទេស​អង់គ្លេស មនុស្ស​រាប់ពាន់នាក់​បាន​តវ៉ា​ប្រឆាំងនឹង​ការប្រើ​អំពើហិង្សា និង​ភាពអយុត្តិធម៌​ដោយសារ​ជាតិ​សាសន៍​របស់​កម្លាំង​ប៉ូលិស បន្ទាប់ពី​ការស្លាប់​របស់ ច​ច ហ្វ្ល​យ។

នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ការស្លាប់​របស់​ក្មេងប្រុស​ស្បែក​ខ្មៅ​ម្នាក់ នៅក្នុង​ការមើល​ថែ​រប​ស់​ស្ត្រី​ស្បែក​សម្នាក់​បានធ្វើឱ្យ​ផ្ទុះ​ការតវ៉ា​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍។

នៅក្នុង​ប្រទេស​អូស្ដ្រាលី ក្នុង​ទីក្រុង​ស៊ីដនី មែ​ល​ប៊ឺ​ន ប្រ៊ី​ស​ស្បិ​ន និង​ទីក្រុង​ដទៃទៀត មនុស្ស​រាប់ពាន់នាក់​បាន​ចេញ​ធ្វើការ​ប្រឆាំង​តវ៉ា​ចំពោះ​ការស្លាប់​របស់ ច​ច​ហ្វ្ល​យ និង​ការប្រព្រឹត្ត​មកលើ​ជនជាតិដើម អា​បូរី​ជីន នៅក្នុង​ប្រទេស។

ចំណែក​នៅ​ប្រទេស​បារាំង​វិញ ត្រូវបានធ្វើ​ការហាម​មិន​ឲ្យ​មានការ​ធ្វើបាតុកម្ម​ជា​លើក​ទី​បី នៅក្នុង​ទីក្រុង​ប៉ារីស ដោយសារតែ​ខ្លាច​មានការ​ឆ្លង​វីរុស​កូ​វីដ១៩ និង​ខ្លាច​មាន​ភាពចលាចល​សាធារណៈ។

គួរបញ្ជាក់​ផងដែរ​ថា លោក ច​ច ហ្វ្ល​យ បាន​ស្លាប់​បន្ទាប់ពី​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​នៅ​ខាងក្រៅ​ហាង​មួយ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota ៕

ប្រភព: www.dw.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ