សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក (American Airlines) នឹងបញ្ឈប់បុគ្គលិកចំនួន ១៩.០០០នាក់

បើយោងតាមនាយកប្រតិបត្តិលោក Doug Parker បាននិយាយនៅក្នុងអនុស្សរណៈមួយទៅកាន់និយោជិកកាលពីថ្ងៃពុធថា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក (American Airlines) នឹងបញ្ឈប់បុគ្គលិកចំនួន ១៩.០០០នាក់ នៅថ្ងៃព្រហស្បតិ៍នេះ។

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកនេះ បានស្នើសុំឱ្យសភាសហរដ្ឋអាមេរិកធ្វើការពន្យារពេលកម្មវិធីគាំទ្រប្រាក់ឈ្នួលចំនួន ២៥ពាន់លានដុល្លារ ដែលការពារការងាររហូតដល់ថ្ងៃទី ១ ខែតុលា រយៈពេល ៦ ខែទៀត ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនៅឡើយទេ៕

ប្រភព ៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ