សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេសឥណ្ឌូនេស៊ី ៖ ក្រុមអ្នកប្រឆាំងចំពោះការពាក់ម៉ាសការពារ ត្រូវបានបញ្ជាឲ្យជីកផ្នូរសម្រាប់កប់អ្នកជំងឺដែលស្លាប់ដោយវីរុស Covid-19 ចាត់ទុកជាទណ្ឌកម្ម

អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានដាក់ចេញនូវទណ្ឌកម្មដ៏ចម្លែកមួយ ចំពោះអ្នកដែលមិនគោរពតាមបញ្ញត្តិសម្រាប់ទប់ស្កាត់ការរីករាលដាលវីរុស Covid-19។

បុរស ៨នាក់ដែលប្រកែកមិនព្រមពាក់ម៉ាសការពារ នៅតាមកន្លែងសាធារណៈ ត្រូវបានបញ្ជាឲ្យជីកផ្នូរសម្រាប់អ្នកដែលស្លាប់ ដោយសារវីរុស Covid-19 នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

គួររំលឹកផងដែរថា ខេត្ត ចាវ៉ា ខាងកើត នៃប្រទេសឥណ្ឌូនេស៊ី បានអនុវត្តយ៉ាងតឹងរឹង ចំពោះការពាក់ម៉ាសការពារ នៅតាមកន្លែងសាធារណៈ ដើម្បីទប់ស្កាត់ការកើនឡើង នៃការឆ្លងវីរុស Covid-19។

ការដាក់ទណ្ឌកម្មត្រូវបានអនុវត្តនៅក្នុងស្រុក Cerme ដែលជាកន្លែងដែលចៅហ្វាយស្រុក លោក Suyono បាននិយាយថា លោកបានដាក់ទណ្ឌកម្ម ដល់ប្រជាជនណាដែលមិនគោរពច្បាប់ (ពាក់ម៉ាសជាប្រចាំនៅតាមកន្លែងសាធារណៈ) ដោយតម្រូវឱ្យពួកគេជីកផ្នូរនៅទីបញ្ចុះសពមួយនៅក្នុងភូមិ Ngabetan ។

មនុស្សពីរនាក់ ត្រូវបានតម្រូវឲ្យទទួលខុសត្រូវចំពោះផ្នូរមួយ ដោយម្នាក់បានជីកផ្នូរ និងម្នាក់ទៀតដាក់ក្តារឈើ នៅខាងក្នុងដើម្បីទ្រទ្រង់សាកសព។

លោកចៅហ្វាយស្រុកសង្ឃឹមថា ការដាក់ទណ្ឌកម្មបែបនេះ អាចនឹងជាកត្តាមួយដើម្បី រារាំងប្រជាជនកុំឲ្យល្មើសច្បាប់នេះ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 នៅក្នុងខេត្ត៕

ប្រភព ៖ www.sbs.com.au

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ