សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិនរាយការណ៍ថាមានការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៨ករណី ដែលសុទ្ធតែជាករណីនាំចូល

អាជ្ញាធរសុខាភិបាលជាតិរបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ (១៥ កញ្ញា) ថា ប្រទេសចិនបានរាយការណ៍នូវករណីថ្មីនៃការឆ្លងវីរុស Covid-19 ចំនួន ៨ករណី កាលពីថ្ងៃចន្ទកន្លងមកនេះ។

គណៈកម្មការសុខភាពជាតិបាននិយាយថា រាល់ករណី ដែលត្រូវបានរាយការណ៍ថ្មីៗទាំងអស់ ត្រូវបាននាំចូល ដោយអ្នកធ្វើដំណើរមកពីបរទេស។ គណៈកម្មការក៏បានរាយការណ៍អំពីករណីឆ្លងថ្មី ដោយមិនមានចេញរោគសញ្ញា ចំនួន ៩ករណី ផងដែរ គឺធ្លាក់ចុះពីចំនួន ៣៩ករណី កាលពីថ្ងៃមុននេះ។

ដូច្នេះ ចំនួនសរុបនៃការឆ្លងវីរុស Covid-19 នៅក្នុងប្រទេសចិន មានចំនួន ៨៥.២០២ នាក់។ ចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរ គឺចំនួន ៤.៦៣៤ នាក់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ