សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ប្រទេសនូវែលសេឡង់នឹងដកចេញនូវការរឹតត្បិត ស្ទើរតែនៅទូទាំងប្រទេស នៅថ្ងៃទី ២១ ខែកញ្ញា នេះ

ប្រទេសនូវែលសេឡង់នឹងដកចេញនូវការរឹតត្បិត ស្ទើរតែនៅទូទាំងប្រទេស នៅថ្ងៃទី ២១ ខែកញ្ញា នេះ លើកលែងតែទីក្រុងធំបំផុតរបស់ខ្លួនគឺទីក្រុង Auckland ដែលជាចំណុចកណ្តាលនៃការឆ្លង នៅក្នុងរលកទី ២ នេះ ។

លោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern បាននិយាយកាលពីថ្ងៃចន្ទ (១៤ កញ្ញា) ថា ការរឹតត្បិតនៅក្នុងទីក្រុង Auckland នឹងត្រូវពិនិត្យឡើងវិញនៅសប្តាហ៍ក្រោយ។ លោកស្រីក៏បាននិយាយផងដែរថា នឹងមានការបន្ធូរបន្ថយរាល់តម្រូវការគម្លាតសុវត្ថិភាពនៅលើយន្តហោះ និង ការដឹកជញ្ជូនសាធារណៈផ្សេងទៀត។

គួររំលឹកផងដែរថា កាលពីចុងសប្តាហ៍កន្លងមកនេះ ប្រជាជនជាច្រើនបានប្រមូលផ្តុំគ្នានៅទីក្រុង Auckland ប្រឆាំងនឹងការរឹតត្បិតផ្នែកសង្គមរបស់រដ្ឋាភិបាល ដែលបានដាក់ចេញនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសនេះ បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុស Covid-19 កាលពីខែមុន។

រូបភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីហ្វូងមនុស្សយ៉ាងកកកុញ រាប់ពាន់នាក់ ដោយអ្នកចូលរួមជាច្រើនមិនបានពាក់ម៉ាស ធ្វើឲ្យមានក្តីបារម្ភអំពីការរីករាលដាលនៃវីរុស Covid-19 នៅក្នុងទីក្រុងនេះ៕

ប្រភព ៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ