សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ អង្គការសុខភាពពិភពលោកបានកត់ត្រានូវការកើនឡើងនៃការឆ្លងថ្មីនៃវីរុស Covid-19 នៅទូទាំងពិភពលោកក្នុងរយៈពេលមួយថ្ងៃ ច្រើនជាង ៣០៧.០០០នាក់

អង្គការសុខភាពពិភពលោកបានរាយការណ៍អំពីការកើនឡើងនៃការឆ្លងវីរុស Covid-19 នៅលើពិភពលោកកាលពីថ្ងៃអាទិត្យ (១៣ កញ្ញា) កន្លងមកនេះ ដោយមានចំនួនសរុប ៣០៧.៩៣០ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

ប្រទេសដែលមានការកើនឡើងច្រើនបំផុត គឺប្រទេសឥណ្ឌា សហរដ្ឋអាមេរិក និង ប្រេស៊ីល។ ចំនួនអ្នកស្លាប់កើនឡើង ៥.៥៣៧នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបក្នុងសកលលោកមានចំនួន ៩១៧.៤១៧នាក់។

នៅក្នុងប្រទេសឥណ្ឌា មានការរាយការណ៍ការឆ្លងថ្មីចំនួន ៩៤.៣៧២ករណី បន្ទាប់មកគឺសហរដ្ឋអាមេរិក ដែលមានការឆ្លងថ្មីចំនួន ៤៥.៥២៣នាក់ និង ប្រទេសប្រេស៊ីលមានចំនួន ៤៣.៧១៨នាក់។

នៅក្នុងរយៈពេល ២៤ ម៉ោង កន្លងមកនេះ ទាំងសហរដ្ឋអាមេរិក និង ឥណ្ឌាបានរាយការណ៍ថាមានអ្នកស្លាប់ថ្មីច្រើនជាង ១.០០០នាក់ ហើយប្រទេសប្រេស៊ីលបានរាយការណ៍ថាមនុស្ស ៨៧៤នាក់ បានបាត់បង់ជីវិត។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌានាំមុខគេ ចំពោះករណីឆ្លងថ្មី ដែលបានរាយការណ៍ជារៀងរាល់ថ្ងៃ និង បានបង្កើតកំណត់ត្រាពិភពលោកកាលពីសប្តាហ៍មុន ដោយមានការឆ្លងចំនួន ៩៧.៥៧០ករណី ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ៕

ប្រភព ៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ