សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេសថៃ ៖ មានការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន៧ករណី ដែលសុទ្ធតែជាករណីនាំចូល

យោងតាមសារព័ត៌មាន Bangkokpost បានឲ្យដឹងថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសថៃបានរាយការណ៍ការឆ្លងថ្មីវីរុស Covid-19 ចំនួន ៧ករណី ដែលរួមមានជនជាតិថៃ ៥នាក់ និងជនបរទេស ២នាក់ ហើយត្រូវបានដាក់ចត្តាឡីស័ក នៅពេលដែលមកដល់ក្នុងប្រទេស។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 បានឲ្យដឹងថា អ្នកឆ្លងបានធ្វើដំណើរមកពីប្រទេសឥណ្ឌា រុស្ស៊ី និងអារ៉ាប់ប៊ីសាអូឌីត។

នៅក្នុងករណីឆ្លងថ្មីទាំង ៧ករណីនេះ គឺអ្នកវិជ្ជមានវីរុស Covid-19 មិនមានចេញរោគសញ្ញាអ្វីទេ។

គួររំលឹកផងដែរថា មានករណីឆ្លងថ្មីនៅជុំវិញសកលលោកចំនួន ៣០៣.១៧០ករណី នៅក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ធ្វើឲ្យចំនួនឆ្លងសរុបនៅទូទាំងពិភពលោកមានចំនួន ២៨,៣២លាននាក់ និងស្លាប់សរុបចំនួន ៩១៣.៩០៨នាក់។

សហរដ្ឋអាមេរិកនៅតែបន្តនាំមុខគេ ដែលមានការឆ្លងសរុបចំនួន ៦,៥៩លាននាក់ និងស្លាប់ចំនួន ១៩៦.៣២៨នាក់។

ឈរនៅលេងរៀងទី ២ គឺប្រទេសឥណ្ឌា ដែលមានការឆ្លងសរុបចំនួន ៤,៥៦លាននាក់ និងស្លាប់ចំនួន ៧៦.៣០៤នាក់។

ប្រទេសប្រេស៊ីលឈរនៅលេខរៀងទី ៣ ដែលមានការឆ្លងសរុបចំនួន ៤,២៤លាននាក់ និងស្លាប់សរុបចំនួន ១២៩.៥៧៥នាក់៕

ប្រភព ៖ bangkokpost.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ