សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងបើកការហោះហើរអន្តរជាតិ ឡើងវិញទៅកាន់ប្រទេសជប៉ុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnan Airlines) នឹងចាប់ផ្តើមបើកឡើងវិញ នូវជើងហោះហើរអន្តរជាតិ សម្រាប់តែទៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៨ ខែកញ្ញា បន្ទាប់ពីការផ្អាកដែលបណ្តាលមកពីការរីករាលដាលនៃវីរុស Covid-19។

តំណាងក្រុមហ៊ុនអាកាសចរណ៍ បាននិយាយនៅថ្ងៃទី១១ ខែកញ្ញាថា ការបើកជើងហោះហើរជាថ្មីនេះ មានគោលបំណង ដើម្បីបំពេញតម្រូវការអ្នកដំណើរជនជាតិវៀតណាម ដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីសិក្សា និងធ្វើការ។

ដូច្នោះហើយ ជើងហោះហើរនឹងចេញដំណើរពីទីក្រុងហាណូយ ទៅកាន់ទីក្រុងតូក្យូនៅម៉ោង ១១ និង ៤៥ នាទី យប់ថ្ងៃទី ១៨, ២៥, និង ៣០ និងចាកចេញពីទីក្រុងហូជីមិញ នៅម៉ោង សូន្យ ព្រឹកថ្ងៃទី ៣០ ខែកញ្ញា ដោយប្រើយន្ដហោះប្រភេទ ប៊ូអ៊ីង ៧៨៧ ដែលជាយន្ដហោះធំទូលាយ និងទំនើបបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍។

ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក៏កំពុងរៀបចំផែនការដើម្បីបន្តការហោះហើរ ទៅកាន់សាធារណរដ្ឋកូរ៉េ ចិន តៃវ៉ាន់ (ចិន) ឡាវ និងកម្ពុជានាពេលខាងមុខនេះផងដែរ៕

ប្រភព ៖ vietnaminsider.vn

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ