សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេសថៃ ៖ មនុស្សរាប់រយនាក់ ប្រឈមនឹងការឆ្លងវីរុស Covid-19 បន្ទាប់ពីមានការទាក់ទងផ្ទាល់ជាមួយនឹងបុរសម្នាក់ ដែលមានវិជ្ជមាន

យោងតាមនាយកដ្ឋានត្រួតពិនិត្យជំងឺ បានឲ្យដឹងថា មនុស្សរាប់រយនាក់មានហានិភ័យ ក្នុងការឆ្លងវីរុស Covid-19 បន្ទាប់ពីបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយបុរសម្នាក់ ដែលបានធ្វើតេស្តិវិជ្ជមានវីរុសនេះ។

គួររំលឹកថា បុរសម្នាក់ ដែលជាអ្នកទោស គឺជាករណីឆ្លងក្នុងស្រុកដំបូងបង្អស់របស់ប្រទេសថៃ បន្ទាប់ពីរយៈពេលជាង ១០០ថ្ងៃ មិនមានការឆ្លងក្នុងស្រុក។ គាត់ត្រូវបានគេស្គាល់ថាជា ឌីជេ ដែលក្រោយមកត្រូវបានគេធ្វើតេស្តវិជ្ជមាន បន្ទាប់ពីត្រូវបានដាក់ឲ្យ ស្ថិតក្នុងការឃុំខ្លួននៅក្នុងពន្ធនាគារ។

មន្ត្រីពាក់ព័ន្ធ កំពុងធ្វើការត្រួតពិនិត្យមនុស្សចំនួន ៩៧០នាក់ ដែលបានទាក់ទងជាមួយបុរសនោះ ដែលមានអាយុ ៣៧ឆ្នាំ ហើយបានរកឃើញថា ពួកគេមួយចំនួនបានចែករំលែកកែវផឹកជាមួយបុរសដែលមានវិជ្ជមាន និងមិនអើពើនឹងវិធានការណ៍គម្លាតសុវត្ថិភាព នៅឯកន្លែងបរិភោគអាហារ ដែលបុរសនោះមានវត្តមាន មុនពេលគាត់ត្រូវបានបញ្ជូនទៅពន្ធនាគារ។

កាលពីថ្ងៃអាទិត្យ នាយកដ្ឋានបានរាយការណ៍ថា ក្នុងចំណោមមនុស្ស ៩៧០នាក់ មាន ១១៩នាក់ ត្រូវបានគេចាត់ទុកមានជាហានិភ័យខ្ពស់ក្នុងការឆ្លង ខណៈមនុស្ស ៨៥១នាក់ ត្រូវបានគេចាត់ទុកថាមានហានិភ័យទាប។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការធ្វើតេស្តមនុស្សចំនួន ៥១៦នាក់ លទ្ធផលសម្រាប់ ៥១៣នាក់ បានត្រឡប់មកវិញអវិជ្ជមាន ខណៈដែលនៅសល់នៅកំពុងរង់ចាំលទ្ធផលនៅឡើយ៕

ប្រភព ៖ bangkokpost.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ