សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេសអូស្រ្តាលី ៖ រដ្ឋ Victoria បានរាយការណ៍អំពីការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៤១ករណី និងការស្លាប់ចំនួន ៩នាក់

រដ្ឋ Victoria ដែលជាចំណុចក្តៅនៃការឆ្លងវីរុស Covid-19 នៅថ្ងៃចន្ទ (៧ កញ្ញា) បានរាយការណ៍ថាមានមនុស្សស្លាប់ ៩នាក់ ដោយសារវីរុសនេះក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ និងការឆ្លងចំនួន ៤១ករណី នេះបើប្រៀបធៀបនឹងការស្លាប់ចំនួន ៥នាក់ និងការឆ្លង ៦៣ករណីកាលពីថ្ងៃម្សិលមិញ។

កាលពីថ្ងៃអាទិត្យ រដ្ឋនេះបានពន្យារការបិទរដ្ឋធានី មែលប៊ន រហូតដល់ថ្ងៃទី ២៨ ខែកញ្ញា ដោយសារអត្រាឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះ យឺតជាងការរំពឹងទុក។

គួររំលឹកផងដែរថា រដ្ឋ ដែលមានប្រជាជនច្រើនជាងគេបំផុតទី ២ នៅអូស្រ្តាលី គឺជាចំណុចកណ្តាលនៃរលកទីពីរ ដែលឥឡូវនេះមានប្រហែល ៧៥ភាគរយ នៃករណីសរុបចំនួន ២៦.៣២០ករណី និង ៩០ភាគរយ នៃការស្លាប់ ៧៦២នាក់ របស់ប្រទេសនេះ។

ក្តីសង្ឃឹមនៃការវិលត្រឡប់មករកភាពប្រក្រតីវិញនៅខែនេះត្រូវបានរលាយ ដោយមានដាក់បម្រាមគោចររយៈពេលមួយយប់ ការរឹតត្បិតលើភ្ញៀវទេសចរទៅលេងផ្ទះ និងដែនកំណត់នៃការធ្វើដំណើរមិនលើសចម្ងាយ ៥គីឡូម៉ែត្រ ដែលនឹងត្រូវបន្តយ៉ាងហោចណាស់រហូតដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០៕

ប្រភព ៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ