សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ នាវិកច្រើនជាង ៤០នាក់ បានបាត់ខ្លួន បន្ទាប់ពីនាវាដឹកសត្វពាហនៈមួយបានលិច ដោយសារខ្យល់ព្យុះ

យោងតាមឆ្មាំសមុទ្រជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា នាវិកចំនួនជាង ៤០នាក់ បានបាត់ខ្លួន បន្ទាប់នាវាដឹកសត្វពាហនៈពីប្រទេសណូវែលសេឡង់ ទៅកាន់ប្រទេសចិន បានលិច ដោយសារខ្យល់ព្យុះ នៅសមុទ្រចិនខាងកើត។

សមាជិកនាវិកម្នាក់ ត្រូវបានជួយសង្គ្រោះ។ នៅក្នុងកិច្ចប្រឹងប្រែងសង្គ្រោះក៏មានការចូលរួមពីនាវាចំនួន ៣គ្រឿង យន្តហោះចំនួន ៤គ្រឿង និងអ្នកជំនាញជ្រមុជទឹកចំនួន ២នាក់ ផងដែរ។

គួរបញ្ជាក់ផងដែរថា នាវាមួយ ដែលបានដឹកសត្វពាហនៈចំនួន ៦ពាន់ក្បាល បានផ្ញើសារអាសន្ន ពីកោះ Amama Oshima នៅក្នុងភាគនិរតីប្រទេសជប៉ុន កាលពីថ្ងៃពុធ ខណៈពេលដែល ខ្យល់ព្យុះ ម៉ៃសាក់ បានបោកបក់មកលើតំបន់នេះ ជាមួយនឹងកម្លាំងខ្យល់ខ្លាំង និងបង្កឲ្យមានរលកធំៗ៕

ប្រភព ៖ Reuters.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ