សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេសថៃ ៖ អ្នកទោសក្នុងពន្ធនាគារម្នាក់មានវិជ្ជមានវីរុស Covid-19

យោងតាមគេហទំព័រព័ត៌មាន Bangkokpost បានឲ្យដឹងថា អ្នកទោសប្រុសម្នាក់បានធ្វើតេស្តវិជ្ជមានវីរុស Covid-19 ហើយត្រូវបានផ្លាស់ប្តូរពីពន្ធនាគារទៅមន្ទីរពេទ្យមួយកន្លែង ដែលគ្រប់គ្រងដោយនាយកដ្ឋានកែប្រែ។

មន្ត្រីសុខាភិបាលបានប្រកាសនៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា បុរស ដែលមានផ្ទុកវីរុសនេះ បានធ្វើការជា DJ នៅក្នុងហាងលក់គ្រឿងស្រវឹងមួយកន្លែងនៅក្នុងក្រុងបាងកកនាពេលថ្មីៗនេះ នៅផ្លូវ Khao San ។

មនុស្សដែលជិតស្និទ្ធ និងមានការប៉ះពាល់ផ្ទាល់ជាមួយបុរសម្នាក់នេះ ត្រូវបានតាមដាន ប៉ុន្តែមិនមានការឆ្លងផ្សេងទៀត ដែលត្រូវបានគេរកឃើញទេ។ មនុស្សដែលមិនមានទំនាក់ទំនងផ្ទាល់ជាមួយបុរសនោះមិនស្ថិតនៅក្នុងក្រុមដែលមាន “ហានិភ័យខ្ពស់” ទេ។

យោងតាមនាយកដ្ឋានត្រួតពិនិត្យជំងឺបានឱ្យដឹងថា អ្នកទោស ដែលមានអាយុ ៣៧ឆ្នាំ ត្រូវបានជាប់ពន្ធនាគារនៅឯមណ្ឌលកែប្រែពិសេសកណ្តាល ពីបទពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីថ្ងៃទី ២៦ ខែសីហា ជាមួយអ្នកទោស ៣៤ នាក់ ផ្សេងទៀត។

ការធ្វើតេស្តលើកដំបូងធ្វើឡើងដោយសាកលវិទ្យាល័យ Mahidol កាលពីថ្ងៃពុធបានរកឃើញថា បុរសម្នាក់នេះបានឆ្លងវីរុស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗនៅយប់នោះ។ ការធ្វើតេស្តលើមនុស្ស ៣៤នាក់ផ្សេងទៀត ត្រឡប់មកវិញអវិជ្ជមាន៕

ប្រភព ៖ Bangkokpost.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ