សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ប្រទេសម៉ាឡេស៊ី ហាមឃាត់ការចូលប្រទេសដល់អ្នក ដែលមានប័ណ្ណអនុញ្ញាត ពីប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន

រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសថា អ្នកដែលមានប័ណ្ណអនុញ្ញាតយូរអង្វែង ដែលមកពីប្រទេស ឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន នឹងត្រូវហាមឃាត់មិនឲ្យចូលប្រទេស ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះតទៅ។

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី Ismail Sabri Yaakob បានមានប្រសាសន៍ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការពិចារណាអំពីការកើនឡើងនៃការឆ្លងវីរុស Covid-19 នៅក្នុងប្រទេសទាំងបីនេះ។

គួរបញ្ជាក់ផងដែរថា ករណីឆ្លងថ្មីចំនួន ១៥ ក្នុងចំណោម ១៧ករណី គឺជាករណីនាំចូល។ ក្នុងចំណោមករណីទាំង ១៥ នោះ អ្នកវិជ្ជមាន ១២នាក់ គឺជាជនជាតិម៉ាឡេស៊ី និងជនជាតិបរទេស ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា៕

ប្រភព ៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ