សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេសអូស្រ្តាលី ៖ រដ្ឋ Victoria រាយការណ៍ការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៧០ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក

ទីក្រុង មែលប៊ន ដែលជាទីក្រុងធំទី ២ របស់ប្រទេសអូស្ត្រាលី និងជាចំណុចក្តៅនៃការឆ្លងថ្មីនៃវីរុស Covid-19 នៅថ្ងៃអង្គារ ទី១ កញ្ញា នេះ បានរាយការណ៍ការឆ្លងថ្មីចំនួន ៧០ករណី ដែលជាចំនួនទាបក្នុងរយៈពេល ២ សប្តាហ៍ នៃការរីករាលដាលថ្មី។

រដ្ឋ Victoria បាននិយាយថា អ្នកជំងឺចំនួន ៥នាក់ បានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ។

ការធ្លាក់ចុះនៃការឆ្លងថ្មីនេះ គឺដោយសារតែទីក្រុង មែលប៊ន បានចាប់ផ្តើមការបិទទ្វារទីក្រុង អស់រយៈពេល ៤ សប្តាហ៍ ដោយតម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងការដាក់បំរាមគោចរពេលយប់។

ជាសរុប ប្រទេសអូស្រ្តាលីមានការឆ្លងវីរុស Covid-19 សរុបចំនួន ២៦.០០០ករណី និងមនុស្សចំនួន ៦៥៧នាក់ បានស្លាប់៕

ប្រភព ៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ