សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេសជប៉ុន៖ យ៉ាងហោចណាស់មានមនុស្ស ៤នាក់ បានរងរបួស ខណៈពេលដែលព្យុះទីហ្វុង ម៉ៃសាក់ បានបោកបក់មកលើកោះ អូគឺណាវ៉ា

លើសពីនេះទៅទៀត ខ្សែហោះហើរច្រើនជាង ២៤០ជើង ទៅកាន់ និងមកពីកោះ អូគីណាវ៉ា ត្រូវបានផ្អាក ដោយសារតែព្យុះទីហ្វុង ដែលបានបង្កឲ្យមានការដាច់ថាមពលអគ្គិសនី ដែលផ្គត់ផ្គង់ដល់ផ្ទះចំនួន ៣០.០០០ខ្នង។

ព្យុះទីហ្វុងនេះ ត្រូវបានគេរំពឹងថា នឹងថមថយឥទ្ធិពលរបស់ខ្លួននៅថ្ងៃពុធនេះ មុននឹងទៅដល់ប្រទេសកូរេខាងត្បូង។

អាជ្ញាធរបានអំពាវនាវឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ រលកសមុទ្រធំៗ ការរលំបាក់ដី និងទឹកជំនន់នៅតំបន់ទំនាប៕

ប្រភព ៖ sputniknews.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ