កាលពីថ្ងៃចន្ទម្សិលមិញនេះ សាលារៀន ព្រមទាំងការិយាល័យធ្វើការបានបើកដំណើរការឡើងវិញ បន្ទាប់ពីអាជ្ញាធរបានដកចេញនូវការបិទទ្វារទីក្រុង Auckland ដែលជាយន្តការទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុស Covid-19 ចាប់តាំងពីដើមខែសីហា។
លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានមានប្រសាសន៍ថា លោកស្រីមានទំនុកចិត្តថា អាចគ្រប់គ្រងការរាតត្បាតនៃវីរុសនេះបាន និងបានកំណត់ជាកំហិតឲ្យប្រជាជនពាក់ម៉ាស នៅពេលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរសាធារណៈ នៅទូទាំងប្រទេស។
គួររំលឹកផងដែរថា ការបិទទ្វារទីក្រុងបានចាប់ផ្តើមនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីប្រទេសណូវែលសេឡង់បានរកឃើញការឆ្លងថ្មីចំនួន ៤ករណី ដែប្រភពនៃការឆ្លងនេះនៅតែមិនទាន់ត្រូវកំណត់បាននៅឡើយ៕
ប្រភព ៖ Aljazeera.com