សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ប្រទេសសឹង្ហបុរីរាយការណ៍អំពីការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៩៤ករណី ក្នុងនោះ ៥៨ករណី នៅឯកន្លែងស្នាក់នៅកម្មករបរទេស Sungei Tengah Lodge

យោងតាមគេហទំព័រព័ត៌មាន channelnewsaisa បានឲ្យដឹងថា ប្រទេសសិង្ហបុរីបានរកឃើញនូវការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៩៤ករណី កាលពីថ្ងៃសុក្រម្សិលមិញ ដែលក្នុងនោះចំនួនលើសពាក់កណ្តាលបានរកឃើញនៅក្នុងកន្លែងស្នាក់នៅរបស់កម្មករបរទេសដ៏ធំបំផុតនៅក្នុងប្រទេស។

បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមការឆ្លងថ្មី ៤ករណី គឺកើតឡើងក្នុងសហគមន៍ និង ១០ករណី គឺជាការនាំចូល។

ករណីដែលបានកើតឡើងក្នុងសហគមន៍គឺជាជនជាតិសិង្ហបុរីទាំងអស់។

ពីរនាក់ ក្នុងចំណោមករណីក្នុងសហគមន៍ គឺជាបុរសពីររូប ដែលមានវ័យ ៥១ឆ្នាំ និង ៥០ឆ្នាំ ដែលជាប់ពាក់ព័ន្ធទៅនឹងក្មេងប្រុសអាយុ ១៣ឆ្នាំ ដែលត្រូវបានរាយការណ៍ថា មានវិជ្ជមាន Covid-19 កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ។

ទាំងបីនាក់ ត្រូវបានគេដឹងថា បានប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានផ្ទុកវីរុស Covid-19 ពីមុនមក។

ស្រី្តម្នាក់ទៀត ដែលបានឆ្លងក្នុងសហគមន៍ អាយុ ២៥ឆ្នាំ មិនជាប់ពាក់ព័ន្ធនឹងករណីមុនៗទេ ប៉ុន្តែត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាន បន្ទាប់ពីរូបគាត់មានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ៕

ប្រភព ៖ Channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ