យោងតាមគេហទំព័រព័ត៌មានរបស់ Japantimes បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី Shinzo Abe បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងចុះចេញពីតំណែងជាលើកទី ២ ដោយសារហេតុផលសុខភាព។
ការយកចិត្តទុកដាក់នៅពេលនេះត្រូវបានផ្តោតទៅលើថាតើអ្នកណា និងជំនួសលោក Abe ហើយនៅពេលណា។ ក៏មានការងឿងឆ្ងល់ជាច្រើនថាតើលោក Abe លាឈប់ដោយសារតែបញ្ហាជំងឺរលាកពោះវៀនធំដ៏រ៉ាំរ៉ៃរបស់គាត់ឬទេ។
ទោះជាយ៉ាងណាក៏ដោយ លោក Abe ក៏បានមានប្រសាសន៍ថា លោកនៅតែបន្តធ្វើជានាយករដ្ឋមន្ត្រី រហូតទាល់តែអ្នកស្នងតំណែងរបស់លោក ត្រូវបានជ្រើសរើស។ គណបក្សប្រជាធិបតេយ្យសេរីរបស់លោកត្រូវបានគេរំពឹងថា និងធ្វើការបោះឆ្នោតជ្រើសរើសប្រធានគណបក្សមួយនៅចុងខែកញ្ញានេះ ដោយមានសមាជិកសភា និងតំណាងបីរូបមកពីជំពូកនីមួយៗ។
គេបានរំពឹងទុកថាបុគ្គលដែល និងត្រូវបានជ្រើសរើសជាប្រធានគណបក្សថ្មី និងប្រាកដក្លាយជានាយករដ្ឋមន្ត្រី នេះក៏ដោយសារតែប្រជាប្រិយភាព និងសម្លេងភាគច្រើនរបស់គណបក្សប្រជាធិតេយ្យសេរីរបស់លោក Abe នៅក្នុងសភា៕
ប្រភព ៖ www.japantimes.co.jp