សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ចំនួនអ្នកស្លាប់ដោយសារ វីរុសកូវីដ១៩ នៅប្រេស៊ីល បានវ៉ាប្រទេសអ៊ីតាលី

ទីក្រុងរីអូ ឌីចាណេរ៉ូ៖ នៅថ្ងៃព្រហស្បតិ៍នេះ ចំនួនអ្នកស្លាប់នៅក្នងប្រទេសប្រេស៊ីល មានចំនួនលើសប្រទេសអ៊ីតាលី ធ្វើឲ្យប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ក្រសួងសុខាភិបាលរបស់ប្រេស៊ីលបានរាយការអំពីអ្នកស្លាប់ចំនួន ១៤៣៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ និងចំនួនអ្នកឆ្លងថ្មីចំនួន ៣០,៩២៥ បន្ថែមទៀត។ សរុបមក ប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ រហូតដល់ទៅ ៣៤,០២១នាក់។

ប្រធានាធិបតីស្តាំនិយមលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានលើកឡើងនៅសប្តាហ៍នេះថា «ការស្លាប់គឺជាជោគវាសនារបស់មនុស្សគ្រប់រូប» ដែលទំនងជាលោកចង់សំដៅដល់ការស្លាប់ ដោយសារជំងឺរាតត្បាតសកលនេះជារឿងធម្មតា និងមិនអាចគេចផុតបាន ខណៈសកម្មភាពសេដ្ឋកិច្ចជារឿងសំខាន់ជាង៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ