សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេសអូស្រ្តាលី៖ ខ្យល់ព្យុះបានវាយប្រហារទីក្រុងមែលប៊ន បណ្តាលឲ្យមានមនុស្សចំនួន ៣នាក់ត្រូវបានស្លាប់ដោយការរលំដើមឈើ

យោងតាមអាជ្ញាធរបានឲ្យដឹងថា ខ្យល់ព្យុះដ៏កំណាចមួយបានបោកបក់មកលើទីក្រុងធំទី ២ របស់ប្រទេសអូស្រ្តាលី និងបានកាត់ផ្តាច់ថាមពលអគ្គិសនីសម្រាប់ផ្ទះចំនួន ៥០.០០០ខ្នង ថែមទាំងធ្វើឲ្យដើមឈើបាក់រលំ ដោយបានសម្លាប់មនុស្ស ៣នាក់។

យោងតាមរបាយការណ៍របស់ប៉ូលិសបានឲ្យដឹងថា ក្មេងប្រុស អាយុ ៤ឆ្នាំ ម្នាក់ ត្រូវបានដើមឈើរលំលើ និងបានស្លាប់នៅល្ងាចថ្ងៃព្រហស្បតិ៍នៅឯមន្ទីរពេទ្យ។

សមត្ថកិច្ចបន្ថែមទៀតថា បុរសអាយុ ៥៩ឆ្នាំ ម្នាក់ ត្រូវបានសម្លាប់ នៅពេលដែលដើមឈើរលំមកលើរថយន្តដែលគាត់កំពុងបើកបរ។ ស្រ្តីអាយុ ៣៦ឆ្នាំ ក៏ត្រូវសម្លាប់ដោយសារបុកដើមឈើនៅលើផ្លូវ highway។ អ្នកបើកបរ អាយុ ២៤ឆ្នាំ ម្នាក់បានរងរបួសស្រាល និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ផ្ទះប្រហែលចំនួន ៥០.០០០ខ្នង នៅក្នុងទីក្រុង មែលប៊ន នៅមិនទាន់មានភ្លើងប្រើប្រាស់នៅឡើយទេ នៅព្រឹកថ្ងៃសុក្រនេះ៕

ប្រភព ៖ abcnews.go.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ