សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សហរដ្ឋអាមេរិក ៖ មនុស្សជាច្រើនត្រូវបានស្លាប់ នៅពេលខ្យល់ព្យុះ Laura បានបោកបក់នៅភាគនិរតីនៃរដ្ឋ Louisiana

ខ្យល់ព្យុះ Laura បានបោកបក់ឆ្លងកាត់ភាគនិរតីនៃរដ្ឋ Louisiana កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបំផ្លាញអគារជាច្រើនខ្នងនៅក្នុងទីក្រុង Lake Charles និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ បន្ទាប់ពីបានមកដល់នៅព្រឹកព្រលឹម និងជាព្យុះដ៏ខ្លាំងបំផុតមួយដែលវាយប្រហារមកលើរដ្ឋនេះ។

អ្នកនាំពាក្យឲ្យអភិបាលខេត្តលោក John Bel Edwards បាននិយាយថា ជនរងគ្រោះទីមួយដែលបានស្លាប់គឺជាក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ នៅ Leesville រដ្ឋ Louisiana ដែលបានស្លាប់នៅពេលដើមឈើរលំលើផ្ទះរបស់នាង។

ដោយឡែក រោងចក្រគីមីមួយបានឆាបឆេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅ Westlake រដ្ឋ Louisiana ចម្ងាយ ៤ ម៉ាយល៍ (៦.៤ គម ) ភាគខាងលិចនៃបឹង Charles ដោយបញ្ជូនផ្សែងខ្មៅក្រាស់ ៗ ហុយទៅលើមេឃ។

លោកអភិបាលក្រុង Edwards បានណែនាំប្រជាជននៅក្នុងតំបន់នោះឱ្យជ្រកកោននៅនឹងកន្លែង បិទទ្វារ និងបង្អួច ហើយបិទម៉ាស៊ីនត្រជាក់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចបណ្តាលមកពីខ្យល់ព្យុះនេះ៕

ប្រភព ៖ www.aljazeera.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ