រដ្ឋដែលមានប្រជាជនច្រើនបំផុតទី ២ នៅអូស្រ្តាលី និងជាចំណុចកណ្តាលនៃការផ្ទុះវីរុស Covid-19 ក្នុងប្រទេសបាននិយាយកាលពីថ្ងៃសុក្រទី ២៨ សីហាថា ខ្លួនបានរកឃើញករណីឆ្លងថ្មីចំនួន ១១៣ករណី ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ។
ចំនួនករណីរបស់ Victoria បានបង្កើនក្តីសង្ឃឹមថា ប្រទេសអូស្រ្តាលីអាចនឹងទប់ស្កាត់ការរីករាលដាលនៃ Covid-19 បន្ទាប់ពីមានការបិទទ្វារយ៉ាងតឹងរឹងនៅទីក្រុងមែលប៊ន។
បច្ចុប្បន្ននេះ ប្រទេសអូស្រ្តាលីបានកត់ត្រាការឆ្លងវីរុស Covid-19 ចំនួន ២៥.៥០០នាក់ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៨៤នាក់ បន្ទាប់ពីមនុស្ស ១២ នាក់បានស្លាប់នៅ Victoria៕
ប្រភព ៖ Channelnewsasia.com