បើយោងតាមក្រសួងសុខាភិបាលនិងកីឡាបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថាមានការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៧០ករណី កាលពីថ្ងៃពុធ ដែលជាចំនួនកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីវីរុសនេះត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសកាលពីថ្ងៃទី ២៣ ខែមីនាកន្លងមក។
យោងតាមក្រសួងបានឱ្យដឹងថា ភាគច្រើននៃករណីនេះគឺជាអ្នកស្រុកនៃរដ្ឋ Sittwe ដែលជារដ្ឋធានីនៃរដ្ឋ Rakhine ហើយ ៧៥% នៃពួកគេគឺមិនចេញរោគសញ្ញា។ ជាមួយនឹងករណីឆ្លងចុងក្រោយនេះធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសបានកើនឡើងដល់ ៥៧៤នាក់៕
ប្រភព ៖ Bangkokpost.com