ក្មេងជំទង់ម្នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាតកាលពីថ្ងៃពុធ (២៦ សីហា) ពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្ស ២នាក់ និងបង្ករបួសដល់បាតុករម្នាក់ទៀតអំឡុងពេលតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់របស់ប៉ូលិសទៅលើបុរសស្បែកខ្មៅម្នាក់នៅក្នុងទីក្រុង Wisconsin នៃរដ្ឋ Kenosha ។
យោងតាមឯកសាររបស់តុលាការបានឲ្យដឹងថា ជនដៃដល់នោះមានឈ្មោះ Kyle Rittenhouse អាយុ ១៧ ឆ្នាំមកពី Antioch រដ្ឋ Illinois ដែលត្រូវបានចាប់ខ្លួនតាមដីកាចាប់ខ្លួននៅរដ្ឋ Illinois និងត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនាកម្រិតទី ១ ។
គួររំលឹកផងដែរថា ភាពចលាចលបានធ្វើឱ្យរញ្ជួយទីក្រុងដែលមានប្រជាជនប្រមាណ ១០ ម៉ឺននាក់ ដែលស្ថិតនៅចន្លោះទីក្រុង Chicago និងMilwaukee ចាប់តាំងពីថ្ងៃអាទិត្យមក នៅពេលដែលប៉ូលិសបានបាញ់សម្លាប់លោក Jacob Blake អាយុ ២៩ ឆ្នាំ ជាច្រើនគ្រាប់ចំពីក្រោយខ្នង៕
ប្រភព ៖ channelnewsasia.com