សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ប្រទេសកូរ៉េខាងត្បូងបានបិទសាលាទាំងអស់នៅក្នុងទីក្រុងសេអ៊ូល ហើយប្តូរការរៀនមេរៀនដោយប្រើកម្មវិធី ZOOMវិញ ខណៈដែលករណីឆ្លងវីរុស Covid-19 នៅតែបន្តកើនឡើង

ប្រទេសកូរ៉េខាងត្បូងកំពុងបិទសាលារៀនទាំងអស់ ហើយប្តូរទៅជាការរៀនពីចម្ងាយវិញនៅទីក្រុងសេអ៊ូល បន្ទាប់ពីប្រទេសនេះមានការឆ្លងថ្មីនៃវីរុស Covid-19 ១២ថ្ងៃជាប់គ្នា។

យោងតាមរដ្ឋមន្រ្តីក្រសួងអប់រំលោក Yoo Eun-hae បានឲ្យដឹងនៅថ្ងៃនេះថា យ៉ាងហោចណាស់មានសិស្ស និងគ្រូចំនួន ១៩៣នាក់ ត្រូវបានរកឃើញវិជ្ជមាន Covid-19 ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ នៅក្នុងតំបន់ទីក្រុងសេអ៊ូល។

មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា មានការឆ្លងថ្មីចំនួន ២៨០ករណី នៃ Covid-19 ដែលជំរុញឱ្យចំនួនសរុបចំពោះការឆ្លងរយៈពេល ១២ថ្ងៃ ដល់ទៅ ៣.១៧៥ករណី។ ចំនួនឆ្លងសរុបនៅក្នុងប្រទេសមានចំនួន ១៧.៩៤៥នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៣១០នាក់៕

ប្រភព ៖ www.dailymail.co.uk

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ