យោងតាមទិន្នន័យពីសាកលវិទ្យាល័យ ចូនហបគីនស៍ បានឲ្យដឹងថា មនុស្សជាង ២៣,១ លាននាក់ បានឆ្លងវីរុស Covid-19 នៅជុំវិញពិភពលោក ហើយជាង ១៤,៨៣លាននាក់ បានជាសះស្បើយ។ យ៉ាងហោចណាស់មនុស្សចំនួន ៨០២.០០០ នាក់ បានស្លាប់។
នៅក្នុងប្រទេសមិកស៊ិចកូ ដែលជាប់ចំណាត់ថ្នាក់លេខបីដែលមានអ្នកស្លាប់ច្រើន មនុស្សជិត ៦០.០០០នាក់ បានស្លាប់។
នៅក្នុងប្រទេសបារាំង ការឆ្លងវីរុស Covid-19 មានចំនួន ៤ដង ក្នុងចំណោមអ្នកអាយុក្រោម ៤០ឆ្នាំ ច្រើនជាងអ្នកដែលមានអាយុ ៦៥ឆ្នាំ ឡើង។ តាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក Olivier Veran បានឲ្យដឹងថា មានករណីឆ្លងថ្មីចំនួន ៣.៦០២នាក់ នៅក្នុងប្រទេស ម្សិលមិញនេះ។
ប្រទេសប្រេស៊ីលបានរាយការណ៍អំពីការឆ្លងថ្មីចំនួន ៥០.៣០២ករណី និងអ្នកស្លាប់ចំនួន ៨៩២នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ៕
ប្រភព ៖ www.aljazeera.com