ទីក្រុងហាណូយ៖ ប្រទេសវៀតណាមបានរាយការណ៍ពីករណីឆ្លងថ្មីនៃមេរោគ Covid-19 ចំនួន ៣៤ករណី កាលពីថ្ងៃអាទិត្យ ដោយបានធ្វើឱ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនឡើងដល់ ៦២០ករណី។
ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារ Covid-19 បានកើនឡើងចំនួន ២នាក់ កាលពីថ្ងៃអាទិត្យ ធ្វើឲ្យអ្នកស្លាប់សរុបមានចំនួន ៥នាក់៕
ប្រភព៖ www.bangkokpost.com