សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនជាតិសាំងហ្កាពួរ ៨នាក់ ត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន

សិង្ហបូរី៖ ការិ​យាល័យ​​បង្ក្រាប​គ្រឿង​ញៀន​របស់​សិង្ហបូរីបាន​ធ្វើ​ការចាប់ខ្លួន​មនុស្ស​ ៨នាក់ និង​រឹបអុសបាន​គ្រឿង​ញៀន​ប្រមាណ​ ៣​គីឡូ​ក្រាម​ ដែល​មាន​តម្លៃ​​ស្មើ​នឹង​ ២​១​៥​,០​០​០​ ដុល្លា​រសាំងហ្កាពួរ អំឡុង​​ពេល​ប្រតិបត្តិ​ការ​បង្ក្រាប​ដែល​មាន​រយៈ​ពេល​ពីរថ្ងៃ​ ដែល​ចាប់ផ្តើ​មកាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​។​

តាម​រយៈ​​សន្និ​សីទ​កាសែត​នៅ​ថ្ងៃ​ពុធនេះ​បាន​ឲ្យ​ដឹង​ថា​ ថ្នាំ​ទាំង​អស់​រួម​មាន​ ហេរ៉ូអ៊ីនចំនួន​ ២​.៩​២​ គីឡូ​ក្រាម​ និង​ថ្នាំ​ទឹក​កកចំនួន​ ១​០​៨ក្រាម​។​

មនុស្ស​ ៨នាក់ ដែល​ជាជនជាតិ​​សាំងហ្កាពួរ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទី​តាំង​​ខុសៗ​គ្នា​។​

គួរ​បញ្ជា​ក់​ផងដែរ​ថា ការិ​យាល័យ​​ប្រឆាំង​គ្រឿង​ញៀន​របស់​ប្រទេស​សិង្ហបូរី កំពុង​បើក​ការស៊ើប​អង្កេត​សកម្ម​ភាព​ជួញដូរ​របស់​មនុស្ស​ ៨នាក់នេះ​ផងដែរ​។​

ប្រភព​៖ ChannleNewsAsia

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ