សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រធានាធីបតីប្រទេសហង់ឌូរ៉ាស់ ត្រូវការអ៊ុកស៊ីសែនដើម្បីប្រឆាំងនឹងមេរោគកូវីដ ១៩

ប្រធានាធីបតីប្រទេសហង់ឌូរ៉ាស់ លោក ហួន អឡែនដូ ហឺណាន់ដេស ស្ថិតក្នុងស្ថានភាពល្អនៅឡើយ បន្ទាប់ពីលោកបានឆ្លងមេរោគកូវីដ១៩ កាលពីសប្តាហ៍មុន ប៉ុន្តែនៅតែត្រូវការដកដង្ហើមដោយអ៊ុកស៊ីសែននៅឡើយ។

តាមសម្តីរបស់លោកវរសេនីយ៍ទោ ហួន ឌីអាស បានឲ្យដឹងថា លោកប្រធានាធីបតីកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ ដែលបណ្តាលមកពីការឆ្លង និងសម្រាកព្យាបាលជម្ងឺរលាកសួត។

គួររំលឹកផងដែរថា កាលពីថ្ងៃអង្គារ៍អាទិត្យមុន លោកប្រធានាធីបតី ប្រពន្ធរបស់លោក ព្រមទាំងជំនួយការពីររូបផ្សេងទៀត បានឆ្លងមេរោគកូវីដ១៩ ហើយនឹងកំពុងសម្រាកនៅមន្ទីរពេទ្យ។

លោកប្រធានាធីបតីមានអាការៈក្អក ពិបាកដកដង្ហើម និងមានសញ្ញារលាកផ្នែកខាងក្នុង មុនពេលដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

សូមបញ្ជាក់ផងដែរថា លោកលោកប្រធានាធីបតីហង់ឌូរ៉ាស់ក៏កំពុងរងនូវសំពាធនៅក្នុងស្រុកផងដែរ បន្ទាប់ពីមានការស៊ើបអង្កេតដោយសហរដ្ឋអេមេរិក ទាក់ទងទៅនឹងការជួញដូរថ្នាំញៀន។

ប្រភព៖ រ៉យទ័រ

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ