នៅវេលាម៉ោង៣:៣០នាទី ទៀបភឺ្ល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះឃ្លាំងអំពូលភើ្លងមួយកន្លែង ស្ថិតនៅផ្លូវលំបេងតុង ក្រុមទី៣ ភូមិ អូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មូលហេតុនៃការឆេះនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ហើយធ្វើឲ្យខូចខាតឆេះគ្រឿងអគិ្គសនី ១ឃ្លាំងទំហំ១០ម៉ែត្រx១២ម៉ែត្រ អស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យរបស់ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់៣០ឡាន ស្មើ នឹង១២០ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន។
ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង៤:៣០នាទីទៀបភឺ្ល នាថ្ងៃដដែល៕