- សន្តិសុខសង្គម ៣០ កក្កដា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ០៣ករណី
បណ្តាលឲ្យ៖ -ស្លាប់ : ០២ នាក់ -របួស : ០៣ នាក់(ធ្ងន់ ០១នាក់ ស្រាល ០២នាក់) គ្រោះថ្នាក់រវាង៖ -រថយន្ត និង ម៉ូតូ : ០២ ករណី -ម៉ូតូ និង ម៉ូតូ : ០១ ករណី មូលហេតុ៖ – មិនប្រកាន់ស្តាំ : ០២ ករណី – បើកបរលឿន : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ -ខណ្ឌច្បារអំពៅ : ០២ ករណី -ខណ្ឌមានជ័យ : ០១ ករណី
- សន្តិសុខសង្គម ២៥ កក្កដា ២០២១
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល វាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទ
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៣:០០នាទីយប់ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល វាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទ នៅចំណុចមុខហាងF១ (តាម៉ល) ផ្លូវ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះឈ្មោះ ហៀង កាន់ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ សន្តិសុខSsy ស្នាក់នៅផ្ទះលេខ ជួលពុំចាំលេខ ផ្លូវ ៥២សង្កាត់ផ្សរថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នុំពេញ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះឈ្មោះ នូ សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិទួលពង្រ សង្កាត់ព្រៃសខណ្ឌដង្កោ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។ វត្ថុតាងនិងសម្ភារៈចាប់យក៖ ទូរស័ព្ទ ១គ្រឿងម៉ាក អាយហ្វូន៥ ពណ៌សទឹកប្រាក់ ជារបស់ជនរងគ្រោះ, ទូរស័ព្ទ ២គ្រឿង ជារបស់ជនសង្ស័យ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យជនងគ្រោះវិញតាមការស្នើសុំ។ បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២៤ កក្កដា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ០២ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ០៤ នាក់(ធ្ងន់ ០៣នាក់ ស្រាល ០១នាក់) គ្រោះថ្នាក់រវាង ៖ -កង់បី និង ម៉ូតូ : ០១ ករណី -ម៉ូតូ និងម៉ូតូ : ០១ ករណី មូលហេតុ ៖ – បើកបរលឿន : ០១ ករណី – មិនគោរពសិទ្ធិ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ -ខណ្ឌបឹងកេងកង : ០១ ករណី -ខណ្ឌកំបូល : ០១ ករណី
- សន្តិសុខសង្គម ២២ កក្កដា ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប៉ុនប៉ងលួចម៉ូតូ
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប៉ុនប៉ងលួចម៉ូតូ នៅចំណុចបណ្តោយផ្លូវ មុន្នីរ៉េត ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ នួន សិលា ហៅ មាន់ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ៥ ផ្លូវ លំ ភូមិ ត្នោតជុំ៤ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន) ២-ឈ្មោះ សេក សាន់ ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន) […]
- សន្តិសុខសង្គម ២២ កក្កដា ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកប្រា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកប្រា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅមុខផ្ទះគ្មានលេខ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ម៉ោង១០:០០នាទី។ ចំណែកជនរងគ្រោះឈ្មោះតាំង មុយឆុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះម៉ីន កាហ៊ី្វ ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់ នៅផ្ទះ៥៥៤ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ មុនពេលកើតហេតុជនសង្ស័យបានប្រើ Account Facebook ឈ្មោះ KoKo Real ឆាតទៅ Account Facebook ឈ្មោះ ប្រុស ស្វិត ដើម្បីទិញទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Samsung Note-១០ […]
- សន្តិសុខសង្គម ២២ កក្កដា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ០៤ករណី
បណ្តាលឲ្យ៖ -ស្លាប់ : ០៣ នាក់ -របួស : ០៩ នាក់(ធ្ងន់ ០២នាក់, ស្រាល ០៧នាក់) គ្រោះថ្នាក់រវាង៖ -រថយន្ត និង រ៉ឺម៉ក : ០១ ករណី -រថយន្ត និងកង់បី : ០១ ករណី -រថយន្ត និងកង់ : ០១ ករណី -ម៉ូតូ និងម៉ូតូ : ០១ ករណី មូលហេតុ៖ – បើកបរលឿន : ០១ ករណី – មិនប្រកាន់ចំណែក : ០២ ករណី – កំពុងស្រាវជ្រាវ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់៖ -ខណ្ឌកំបូល : ០១ ករណី […]
- សន្តិសុខសង្គម ២១ កក្កដា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ០២ករណី
បណ្តាលឲ្យ ៖ -ស្លាប់: ០១ នាក់ -របួស: ០៣ នាក់(ធ្ងន់ ០១នាក់, ស្រាល ០២នាក់) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ: ០១ ករណី -ម៉ូតូ និង ម៉ូតូ: ០១ ករណី មូលហេតុ ៖ – បើកបរលឿន: ០២ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ -ខណ្ឌបឹងកេងកង: ០១ ករណី -ខណ្ឌដង្កោ: ០១ ករណី
- សន្តិសុខសង្គម ២០ កក្កដា ២០២១
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជំនះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជំនះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចឆក់យកទូរស័ព្ទដៃ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ចន រិទ្ធិរាជ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ ១០៥៤ ផ្លូវលំ ភូមិទ្រាII សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ផា សុភ័ណ្ឌ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ មុនពេលកើតហេតុ វេលាម៉ោង ១៥:៣០នាទី ជនរងគ្រោះបានដើរចេញពីកន្លែងធ្វើការដោយកាន់បាយមួយកញ្ចប់ យកមកហូបនៅមាត់ទន្លេមុខវត្តឧណ្ណាលោម ដោយសារជនរងគ្រោះអង្គុយហូបបាយលើថ្មម៉ាប និងកាន់ទូរស័ព្ទលេងផង ពេលនោះជនសង្ស័យបានដើរចូលមករួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីជនរងគ្រោះបានសម្រេចរួចគេចខ្លួន។ ភ្លាមៗនោះជនរងគ្រោះស្រែកឆោឡោរត់ដេញតាមក្រោយ ស្របពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជំនះ ល្បាតមកដល់ក៏ជួយធ្វើអន្តរាគមន៏ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង យកមកទីស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ ចំនួនមួយគ្រឿងម៉ាកVIVO ពណ៏ខៀវ។ […]
- សន្តិសុខសង្គម ១៩ កក្កដា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ០៣ករណី
-បណ្តាលឲ្យ ៖ -ស្លាប់ : ០២ នាក់ -របួស : ០៥ នាក់(ធ្ងន់ ០២នាក់, ស្រាល ០៣នាក់) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ : ០២ ករណី -ម៉ូតូ និង ម៉ូតូ : ០១ ករណី មូលហេតុ ៖ – មិនគោរពសីទ្ធិ : ០១ ករណី – បើកបរលឿន : ០១ ករណី – មិនប្រកាស្តាំ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌច្បារអំពៅ : ០១ ករណី -ខណ្ឌឫស្សីកែវ : ០១ ករណី […]
- សន្តិសុខសង្គម ១៨ កក្កដា ២០២១
ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួលប្លន់យកម៉ូតូ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ស្រាវជ្រាវនិងឃាត់ខ្លួន
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦:០០នាទី លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាដឹកនាំកម្លាំងចុះស្រាវជ្រាវជ្រាវរហូតដល់ឈានឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន០៥នាក់ ករណីធាក់ម៉ូតូផ្តួលប្លន់យកម៉ូតូ ដោយបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ នៅចំណុចបណ្តោយផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣:៤៩នាទី។ វត្ថុតាងដកហូត៖ ម៉ូតូ ០២គ្រឿង បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕