- ព័ត៌មានអន្តរជាតិ ៥ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ យ៉ាងហោចណាស់ មនុស្សចំនួន ៧៨នាក់ បានស្លាប់ និងរាប់ពាន់នាក់បានរងរបួស នៅក្នុងព្រឹត្តការណ៍ផ្ទុះដ៏ធំមួយ នៅក្នុងទីក្រុង បេរូត ប្រទេសលីបង់
រដ្ឋមន្ត្រីសុខាភិបាលលីបង់បានប្រាប់រ៉យទ័រថា យ៉ាងហោចណាស់មនុស្ស ៧៨នាក់ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះដ៏ធំមួយ ដែលបានធ្វើឱ្យរញ្ជួយរដ្ឋធានីបេរូត ប្រទេសលីបង់ នៅល្ងាចថ្ងៃអង្គារនេះ។ នៅមិនទាន់មានរបាយការណ៍ច្បាស់លាស់អំពីមូលហេតុនៃការផ្ទុះនេះទេ ដែលហាក់ដូចជាស្ថិតនៅចំកណ្តាលកំពង់ផែទីក្រុង។ ជាបឋមឃ្លាំងស្តុកកាំជ្រួចដែលមានអគ្គិភ័យឆាបឆេះឡើង ត្រូវបានសន្មត់ថាជាប្រភពនៃការផ្ទុះនេះ។ យោងតាមនាយករដ្ឋមន្ត្រីលីបង់បានឲ្យដឹងថា សារធាតុនីត្រាតអាម៉ូញ៉ូម ដែលមានជាតិផ្ទុះប្រមាណជា ២.៧៥០តោន ត្រូវបានរក្សាទុកនៅក្នុងឃ្លាំងនោះ នៅក្នុងក្រុងបេរូតអស់រយៈពេល ៦ ឆ្នាំ មកហើយ៕ ប្រភព៖ cnn.com
- ព័ត៌មានអន្តរជាតិ ៥ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ការផ្ទុះយ៉ាងខ្លាំងបានបំបែកបង្អួចនៅទូទាំងទីក្រុង បេរូត ប្រទេសលីបង់
ការផ្ទុះដ៏ធំមួយបានធ្វើឲ្យកក្រើកទីក្រុង បេរូដ នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ បណ្តាលឱ្យមនុស្សរងរបួស និងវាយកំទេចបង្អួចនៅក្នុងអគារនានានៅទូទាំងទីក្រុង។ ទីភ្នាក់ងារសារព័ត៌មានជាតិបានរាយការណ៍ថា ប្រភពនៃការផ្ទុះនេះគឺបណ្តាលមកពីអគ្គិភ័យដ៏ធំមួយនៅក្នុងឃ្លាំងដាក់កាំជ្រួច នៅក្បែរកំពង់ផែមួយកន្លែង ក្នុងទីក្រុងបេរូត។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មានមនុស្សរបួសជាច្រើន។ អគារជាច្រើនត្រូវបានខូចខាតដោយសារការផ្ទុះនេះ រួមមានទីស្នាក់ការកណ្តាលរបស់អតីតនាយករដ្ឋមន្រ្តី Saad Hariri និងការិយាល័យរបស់ទូរទស្សន៍ CNN នៅក្នុងទីក្រុង។ ពពកពណ៌ក្រហមបានព័ទ្ធជុំវិញទីក្រុងបេរូត បន្ទាប់ពីមានការផ្ទុះនេះ ខណៈដែលក្រុមពន្លត់អគ្គិភ័យប្រញ៉ាប់ទៅកន្លែងកើតហេតុដើម្បីព្យាយាមពន្លត់ភ្លើងដែលកំពុងតែឆាបឆេះ។ យោងតាមសាក្សីបានអោយដឹងថា ផ្ទះដែលនៅចម្ងាយជាង ១០គីឡូម៉ែត្រ ត្រូវបានខូចខាត ហើយវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថារថយន្តត្រូវបានបំផ្លាញនិងក្រឡាប់៕ ប្រភព៖ cnn.com
- ព័ត៌មានអន្តរជាតិ ៤ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ប្រទេសវៀតណាមកំពុងខ្វះខាតឧបករណ៍ធ្វើតេស្ត នៅពេលដែលករណីឆ្លងមេរោគ Covid-19 កើនឡើងយ៉ាងខ្លាំង
ប្រទេសវៀតណាមបានរាយការណ៍ពីការឆ្លងថ្មីនៃមេរោគ Covid-19 ចំនួន ២៨ករណី និងការស្លាប់ចំនួន ២នាក់ នៅថ្ងៃអង្គារនេះ (៤ សីហា) ដោយបានបង្កើនចំនួនករណីឆ្លងសរុបដល់ ៦៧០ករណី ដោយមានអ្នកស្លាប់ចំនួន ៨នាក់ ខណៈដែលរដ្ឋធានីហាណូយបាននិយាយថា ខ្លួនកំពុងខ្វះខាតឧបករណ៍ធ្វើតេស្ត ដើម្បីបង្ការការរីករាលដាល។ ការធ្វើតេស្តដោយកំណត់គោលដៅច្បាស់លាស់ និងការដាក់ឱ្យនៅដាច់ឆ្ងាយបានជួយប្រទេសវៀតណាមទប់ស្កាត់ការផ្ទុះឡើងកាលពីរលកមុន ប៉ុន្តែឥឡូវប្រទេសវៀតណាមកំពុងប្រយុទ្ធនឹងការឆ្លងថ្មី បន្ទាប់ពីមិនមានការឆ្លងអស់រយៈពេលជាង ៣ ខែ កន្លងមកនេះ។ ការផ្ទុះឡើងថ្មីនេះបានឆ្លងដល់មនុស្សជាង ២២០នាក់ ចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា ដែលភាគច្រើននៅដាណាំង ប៉ុន្តែបានរាលដាលដល់ទីក្រុង និងខេត្តយ៉ាងហោចណាស់ចំនួន ៨ ផ្សេងទៀត រួមមានទីក្រុងហាណូយ និងហូជីមិញ។ កន្លែងកំសាន្តត្រូវបានបិទ ហើយការប្រមូលផ្តុំផ្សេងៗត្រូវបានហាមឃាត់ដើម្បីការពារការឆ្លង។ ។ ក្រសួងសុខាភិបាលបាននិយាយថា ភាគច្រើននៃករណីឆ្លងថ្មីនៅថ្ងៃអង្គារនេះគឺទាក់ទងទៅនឹងខេត្តដាណាំង ដោយបន្ថែមថាមានមនុស្សជាង ១៣៣.០០០នាក់ កំពុងស្ថិតក្នុងការដាក់ឲ្យដាច់ឆ្ងាយពីគ្នា និងប្រហែល ៨០ភាគរយ នៃអ្នកទាំងនោះស្នាក់នៅក្នុងផ្ទះ។ ក្រសួងសុខាភិបាលបាននិយាយបន្ថែមទៀតថា មនុស្សជាង ៨៨,០០០នាក់ បានវិលត្រឡប់ទៅហាណូយ ពីទីក្រុងដាណាង ចាប់តាំងពីថ្ងៃទី ៨ ខែកក្កដា មក […]
- ព័ត៌មានអន្តរជាតិ ៣ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ នាយករដ្ឋមន្រ្តីប្រទេសវៀតណាមនិយាយថា ដើមខែសីហាគឺជា “ ពេលវេលាសម្រេចចិត្តដ៏សំខាន់” ដើម្បីបញ្ចៀសការរីករាលដាលទ្រង់ទ្រាយធំ Covid-19
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាននិយាយនៅថ្ងៃច័ន្ទទី ៣ ខែសីហាថា ដើមខែសីហានេះគឺជារយៈពេលដ៏ចាំបាច់មួយ សម្រាប់ការការពារការរីករាលដាលនៃមេរោគឆ្លងដ៏ធំមួយនេះ បន្ទាប់ពីការផ្ទុះឡើងវិញនៃវីរុស បន្ទាប់ពីមានសភាពស្ងប់ស្ងាត់ជាង ៣ខែ មក។ លោក Phuc បាននិយាយថា រលកនៃការឆ្លងចរន្តថ្មីនេះអាចនឹងជះឥទ្ធិពលខ្លាំងជាងបញ្ហាមុន ហើយបានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ទប់ស្កាត់ការរាលដាល និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់។ គិតត្រឹមថ្ងៃនេះ ប្រទេសវៀតណាម ដែលមានចំនួនប្រជាជនសរុប ៩៦លាននាក់ បានបញ្ជាក់ថា មានការឆ្លងយ៉ាងហោចណាស់ ៦២២ករណី ដោយមានអ្នកស្លាប់ ៦នាក់។ អាជ្ញាធរបានរាយការណ៍ពីករណីឆ្លងថ្មីមួយនៅក្នុងទីក្រុងដាណាំង ដែលមានករណីឆ្លងដំបូងគេបង្អស់របស់ប្រទេសវៀតណាមក្នុងរយៈពេល ១០០ថ្ងៃ ដែលត្រូវបានរកឃើញនៅថ្ងៃទី ២៤ ខែកក្កដា៕ ប្រភព៖ channelnewsasia.com
- ព័ត៌មានអន្តរជាតិ ៣ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ប្រទេសថៃបានរាយការណ៍ករណីឆ្លងថ្មីនៃមេរោគ Covid-19 ចំនួន ៥ករណី ក្នុងមួយថ្ងៃ
កាលពីម្សិលមិញ ប្រទេសថៃបានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន ៥ករណី ដែលជាករណីនាំចូល ធ្វើឱ្យមានចំនួនករណីសរុបដល់ទៅ ៣.៣១៧នាក់។ ចំនួនអ្នកស្លាប់នៅតែ ៥៨នាក់ ដដែល។ អ្នកវិជ្ជមានទាំង ៥នាក់ទើបតែត្រឡប់មកប្រទេសថៃវិញ ពីប្រទេសរុស្ស៊ី ឥណ្ឌូនេស៊ី បារ៉ែន អាល្លឺម៉ង់ និងជប៉ុន។ និស្សិតប្រុសអាយុ ២១ឆ្នាំ ម្នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមាន កាលពីថ្ងៃសុក្រ បន្ទាប់ពីវិលត្រឡប់មកពីប្រទេសរុស្ស៊ីវិញ នៅថ្ងៃទី ២០ ខែកក្កដា នេះបើយោងតាមព័ត៌មានដែលត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) ។ គាត់ត្រូវបានគេដាក់ឱ្យដាច់ដោយឡែកនៅទីក្រុងបាងកក។ បុរសជនជាតិថៃអាយុ ២៥ឆ្នាំ ម្នាក់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក នៅខេត្ត ឈុនបូរី បន្ទាប់ពីត្រលប់មកពីប្រទេសឥណ្ឌូនេស៊ី។ ការធ្វើតេស្តលើកទី ២ កាលពីថ្ងៃសុក្របានបង្ហាញថាគាត់បានឆ្លងវីរុសនេះ។ ស្ត្រីម្នាក់អាយុ ៣១ឆ្នាំ បានវិលត្រឡប់មកប្រទេសថៃ ពីប្រទេសបារ៉ែនវិញ នៅថ្ងៃទី ១៩ ខែកក្កដា។ បុរសអាយុ ៣៧ឆ្នាំ ម្នាក់ នៅដាច់ដោយឡែក នៅ ឈុនបូរី ត្រូវបានគេធ្វើតេស្តវិជ្ជមាន កាលពីថ្ងៃសុក្រ បន្ទាប់ពីបានត្រឡប់មកប្រទេសថៃ ពីប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ។ […]
- ព័ត៌មានអន្តរជាតិ ៣ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ប្រទេសវៀតណាមបាននិយាយថា ប្រភពនៃការផ្ទុះឡើងនៃមេរោគ Covid-19 នៅដាណាំងមានការលំបាកណាស់ក្នុងការតាមដាន នៅពេលដែលមានករណីឆ្លងថ្មីជាបន្តបន្ទាប់
អាជ្ញាធរវៀតណាមបាននិយាយកាលពីថ្ងៃអាទិត្យ (២ សីហា) ថា ពួកគេមានការលំបាកក្នុងការតាមដានពីប្រភពដើមនៃការផ្ទុះឡើងនៃវីរុស Covid-19 នៅកណ្តាលទីក្រុងដាណាំង និងបានឆ្លងដល់មនុស្សប្រហែល ២០០នាក់ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា ទីក្រុងដាណាំងមានប្រភពវីរុសជាច្រើន និងនៅតែមានការឆ្លងនៅក្នុងសហគមន៍ ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ដែលមានចំនួនប្រជាជន ១,១លាននាក់។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានការឆ្លងថ្មីចំនួន ៣៤ករណី កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៦២០នាក់។ ចំនួនអ្នកស្លាប់ ២នាក់ ធ្វើឲ្យមានការកើនសរុបចំនួន ៥នាក់។ លោក ង្វៀន ថាញ់ឡុង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ប្រភេទមេរោគ ដែលត្រូវបានរកឃើញនៅក្នុងការផ្ទុះថ្មីនេះ គឺឆ្លងលឿន។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អាជ្ញាធរបានចាត់វិធានការ ដែលមិនធ្លាប់មានពីមុនមក ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៅដាណាំង ដែលរួមទាំងការប្រមូលនិស្សិតយោធាជាច្រើនរយនាក់ ដើម្បីជួយក្នុងការតាមរកអ្នកដែលបានប៉ះពាល់នឹងអ្នកជំងឺ និងការប្រមូលសំណាកធ្វើតេស្ត។ អាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេមានគម្រោងធ្វើតេស្តប្រជាជន ដាណាំង ចំនួន ១,១លាននាក់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ។ ក្រសួងសុខាភិបាលបាននិយាយថា មានអ្នកទេសចររហូតដល់ទៅ ៨០០.០០០នាក់ បានទៅកាន់ទីក្រុងដាណាំង និងបានចាកចេញទៅតំបន់ផ្សេងទៀតនៃប្រទេស ចាប់តាំងពីថ្ងៃទី ១ ខែកក្កដា […]
- ព័ត៌មានអន្តរជាតិ ៣ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ករណី Covid-19 របស់វៀតណាមកើនឡើងដល់ ៦២០ករណី និងចំនួនអ្នកស្លាប់ដល់ ៥នាក់
ទីក្រុងហាណូយ៖ ប្រទេសវៀតណាមបានរាយការណ៍ពីករណីឆ្លងថ្មីនៃមេរោគ Covid-19 ចំនួន ៣៤ករណី កាលពីថ្ងៃអាទិត្យ ដោយបានធ្វើឱ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនឡើងដល់ ៦២០ករណី។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារ Covid-19 បានកើនឡើងចំនួន ២នាក់ កាលពីថ្ងៃអាទិត្យ ធ្វើឲ្យអ្នកស្លាប់សរុបមានចំនួន ៥នាក់៕ ប្រភព៖ www.bangkokpost.com
- ព័ត៌មានអន្តរជាតិ ១ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ទឹកជំនន់ភ្លាមៗ បានសម្លាប់មនុស្ស ១៦នាក់ នៅខេត្តណាន់ហ្កាហា (Nangarhar) ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន
យោងតាមអ្នកនាំពាក្យរដ្ឋបាលខេត្តលោក Attaullah Khogiani បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ១៦នាក់ ដែលភាគច្រើនគឺជាកុមារ បានស្លាប់ ខណៈពេលដែលទឹកជំនន់បានបោកបក់ផ្ទះជាច្រើនខ្នងនៅក្នុងស្រុក Kozkunar នៃខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានកាលពីយប់ថ្ងៃសុក្រ ។ បើតាមសម្តីមន្ត្រីម្នាក់បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗបានបោកបក់ផ្ទះជាច្រើនខ្នងនៅក្នុងភូមិកាឡាតាក នៃស្រុកកូហ្សុនរ៉ា ដោយបានសម្លាប់មនុស្ស ១៦នាក់ ដែលក្នុងនោះមានស្ត្រីម្នាក់និងកុមារ ១២នាក់។ មន្ត្រីដដែលបាននិយាយថា ក្មេង ៤នាក់ ផ្សេងទៀតបានបាត់ខ្លួនដោយសារទឹកជំនន់ ។ លោក Khogiani បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន និងផ្តល់ជំនួយមនុស្សធម៌ដល់ក្រុមគ្រួសារដែលរងគ្រោះ ៕ ប្រភព៖ www.china.org.cn
- ព័ត៌មានអន្តរជាតិ ១ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ នៅថ្ងៃសៅរ៍នេះ ទីក្រុងតូក្យូបានរាយការណ៍នូវកំណត់ត្រាថ្មីករណីឆ្លងចំនួន ៤៧២ករណី នៃជម្ងឺ Covid-19
យោងតាមទូរទស្សន៍ NHK ដែលបានដកស្រង់សម្តីមន្ត្រីក្រុងតូក្យូបានឱ្យដឹងថា ចំនួនករណីឆ្លងមេរោគ Covid-19 ថ្មីដែលត្រូវបានបញ្ជាក់នៅទីក្រុងតូក្យូមានចំនួន ៤៧២ករណី កាលពីថ្ងៃសៅរ៍នេះ (ថ្ងៃទី ១ សីហា) ដែលជាកំណត់ត្រាថ្មី។ វាគឺជាថ្ងៃទីពីរជាប់ៗគ្នាហើយ ដែលចំនួនឆ្លងក្នុងរដ្ឋធានីបានកើនឡើងជាង ៤០០នាក់។ ទោះបីជាអភិបាលក្រុងតូក្យូលោក Yuriko Koike បាននិយាយថា ទីក្រុងនេះអាចប្រកាសពីភាពអាសន្នរបស់ខ្លួនក៏ដោយ ក៏រដ្ឋាភិបាលកណ្តាលបាននិយាយថា ការប្រកាសអាសន្ននេះគឺមិនចាំបាច់ធ្វើវាជាលក្ខណៈជាតិទេ បើទោះបីជាមានការកើនឡើងគួរឱ្យកត់សំគាល់នៅក្នុងទីក្រុងមួយចំនួននៅទូទាំងប្រទេសក៏ដោយ៕ ប្រភព៖ www.channelnewsasia.com
- ព័ត៌មានអន្តរជាតិ ១ សីហា ២០២០
ប្រទេសវៀតណាមបញ្ជាក់ពីការស្លាប់មនុស្ស ទី៣ ដែលមានជាប់ទាក់ទង និងCOVID-19 នៅដាណាង
វៀតណាម៖ ក្រសួងសុខាភិបាលបានបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍នេះថា ប្រទេសវៀតណាមបានកត់ត្រានូវការស្លាប់ថ្មីដែលបណ្តាលមកពីមេរោគCovid-19 បន្ទាប់ពីស្ត្រីម្នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានបានស្លាប់នៅដាណាំង ដែលជាទីកន្លែងដែលមេរោគនេះបានលេចចេញជាថ្មីនៅក្នុងប្រទេសកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា មូលហេតុនៃការស្លាប់ត្រូវបានគេកំណត់ថា មានពាក់ព័ន្ធទៅនឹងប្រព័ន្ធដង្ហើមលែងដំណើរការ និងមិនមានប្រតិកម្មចំពោះការព្យាបាល។ ស្ត្រីម្នាក់នេះគឺជាមនុស្សទី៣ ហើយដែលបានស្លាប់ដោយស្ថានភាពពាក់ព័ន្ធ និងមេរោគCovid-19។ កាលពីព្រឹកថ្ងៃសុក្រ បុរសអាយុ ៧០ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាអ្នកជំងឺលេខ៤២៨ បានគាំងបេះដូងស្លាប់ អំឡុងពេលព្យាបាលមេរោគ Covid-19 និងបុរសអាយុ ៦១ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាអ្នកជំងឺលេខ៤៣៧ មានបញ្ហាសុខភាពមួយចំនួនរួមមានការខ្សោយតំរងនោមរ៉ាំរ៉ៃ លើសឈាម ជំងឺទឹកនោមផ្អែម បញ្ហាបេះដូង និងជំងឺរលាកសន្លាក់ហ្គោដ៕ ប្រភព៖ vietnaminsider.vn