- ព័ត៌មានអន្តរជាតិ ១១ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ប្រទេសហ្វីលីពីនមានការកើនឡើងនៃករណីឆ្លងថ្មី Covid-19 ចំនួន ៦.៩៥៨ករណី ខ្ពស់បំផុតក្នុងមួយថ្ងៃ
ទីក្រុងម៉ានីល – នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) កាលពីថ្ងៃចន្ទ (ទី ១០ សីហា) បានរាយការណ៍ថា មានការកើនឡើងនៃករណីឆ្លងថ្មី Covid-19 ចំនួន ៦.៩៥៨ករណី។ ផ្អែកលើព្រឹត្តិប័ត្រ Covid-19 ចុងក្រោយបង្អស់របស់នាយកដ្ឋានសុខាភិបាល ករណីឆ្លងសរុបនៅក្នុងប្រទេសមានចំនួន ១៣៦.៦៣៨ករណី។ ក្នុងនោះ មនុស្ស ៦៦.២៨៦នាក់ ត្រូវបានដាក់ស្លាកថា “សកម្ម” ជាមួយ និង ៩១,៦ភាគរយ ដែលមានរោគសញ្ញាស្រាល ខណៈ ៧,២ភាគរយ ពុំមានចេញរោគសញ្ញា នេះបើយោងតាមនាយកដ្ឋានសុខាភិបាល ។ របាយការណ៍បានបន្ថែមទៀតថា ចំនួនដែលនៅសល់គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្នុងពេលជាមួយគ្នានេះដែរ នាយកដ្ឋានសុខាភិបាលបាននិយាយថា អ្នកផ្ទុកមេរោគចំនួន ២៤នាក់បានស្លាប់ ធ្វើអោយចំនួនអ្នកស្លាប់នៅក្នុងប្រទេសហ្វីលីពីនកើនដល់ ២.២៩៤នាក់។ ការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃចុងក្រោយត្រូវបានកត់ត្រាកាលពីថ្ងៃទី ៤ សីហា ចំនួន ៦.៣៥២ករណី ។ នាយកដ្ឋានសុខាភិបាលក៏បាននិយាយផងដែរថា ក្នុងចំណោមចំនួន ៦.៩៥៨ករណី ដែលត្រូវបានគេរាយការណ៍នៅថ្ងៃចន្ទ ទី១០ សីហា ២០២០ ចំនួន ៤.១៦៣ករណី […]
- ព័ត៌មានអន្តរជាតិ ១០ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ប្រទេសវៀតណាមរាយការណ៍ករណីឆ្លងថ្មីចំនួន ៣១ករណី និងការស្លាប់ថ្មីចំនួន ០១នាក់
ទីក្រុងហាណូយ៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមនៅថ្ងៃអាទិត្យ (៩ សីហា) បានរាយការណ៍អំពីការឆ្លងថ្មីវីរុស Covid-19 ចំនួន ៣១ករណី និងការស្លាប់បន្ថែមទៀតចំនួន ០១នាក់ ដែលធ្វើឱ្យករណីឆ្លងសរុបក្នុងប្រទេសមានចំនួន ៨៤១នាក់ ដោយមានអ្នកស្លាប់ចំនួន ១១នាក់។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីថ្មីទាំងអស់ត្រូវបានផ្សារភ្ជាប់ទៅនឹងទីក្រុងដាណាំង ដែលជាចំនុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺនេះ ដែលចាប់ផ្តើមកាលពីចុងខែមុន។ ចាប់តាំងពីវីរុសបានរាលដាលឡើងវិញនៅដាណាំង មានករណីឆ្លងចំនួន ៣៥៥ករណី ដោយមានមនុស្សស្លាប់ចំនួន ១១នាក់។ ចាប់តាំងពីពេលនោះមក ការឆ្លងមេរោគ Covid-19 ត្រូវបានគេរកឃើញនៅទីតាំងយ៉ាងតិច ១៥កន្លែងផ្សេងទៀតក្នុងប្រទេសវៀតណាម។ ការស្វែងរកអ្នកដែលធ្លាប់មានទំនាក់ទំនងនឹងអ្នកឆ្លង ការធ្វើតេស្ត និងការដាក់ឱ្យនៅដាច់ដោយឡែក បានជួយប្រទេសវៀតណាមបញ្ឈប់ការឆ្លងកាលពីពេលមុន ប៉ុន្តែឥឡូវ ប្រទេសវៀតណាមកំពុងដុតដៃដុតជើងដើម្បីគ្រប់គ្រងការឆ្លងថ្មីនៅដាណាំង។ កាលពីថ្ងៃសុក្រលោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក បានព្រមានថា ហានិភ័យនៃការរីករាលដាលនៃ Covid-19 នៅក្នុងប្រទេសវៀតណាមគឺ“ ខ្ពស់ណាស់” ។ លោកបានមានប្រសាសន៍ថា “ហានិភ័យនៃការឆ្លងក្នុងសហគមន៍គឺខ្ពស់ណាស់ ដែលទាមទារឱ្យមានការប្តេជ្ញាចិត្ត សាមគ្គីភាព និងទំនួលខុសត្រូវបន្ថែមទៀតពីប្រព័ន្ធនយោបាយ ដើម្បីចាត់វិធានការរឹងមាំជាងនេះក្នុងរយៈពេល ២សប្តាហ៍ ខាងមុខ” ។ ការរឹតត្បិតជាទូទៅត្រូវបានធ្វើឡើងនៅក្នុងទីក្រុងរមណីយដ្ឋានដ៏ពេញនិយមមួយនេះដែលមានចំនួនប្រជាជន ១,១លាននាក់ ហើយពហុកីឡដ្ឋានកីឡាមួយត្រូវបានប្តូរទៅជា […]
- ព័ត៌មានអន្តរជាតិ ១០ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ផ្ទុះការតវ៉ានៅថ្ងៃទី២ នៅក្នុងប្រទេសលីបង់ ចំពោះកំហឹងជុំវិញការផ្ទុះនៅទីក្រុងបេរូត
មេដឹកនាំអន្តរជាតិជាច្រើនរូប បានចូលរួមសន្និសីទម្ចាស់ជំនួយតាមរយៈប្រព័ន្ធអនឡាញ ដែលដឹកនាំដោយប្រទេសបារាំង និងអង្គការសហប្រជាជាតិ បន្ទាប់ពីការផ្ទុះដ៏សាហាវនៅឯកំពង់ផែក្នុងទីក្រុងបេរូត ដោយសន្យាថានឹងផ្តល់ជំនួយមនុស្សធម៌ជិត ៣០០លានដុល្លារ ដែលនឹងត្រូវប្រគល់ជូនប្រជាជនលីបង់ដោយផ្ទាល់។ ព្រឹត្តិការណ៍នេះបានកើតឡើង ចំពេលដែលក្រុមបាតុករមានការខឹងសម្បារបានធ្វើការតវ៉ាតាមដងផ្លូវនៃរដ្ឋធានីលីបង់អស់រយៈពេលពីរថ្ងៃជាប់គ្នាកាលពីថ្ងៃអាទិត្យ និងបានប៉ះទង្គិចជាមួយកងសន្តិសុខដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពួកគេ។ លោក Manal Abdel Samad រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃប្រទេសលីបង់ បានប្រកាសលាលែងពីតំណែងរបស់លោកស្រី ដោយនិយាយថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Hassan Diab បានខកខានមិនបានបំពេញតាមសេចក្តីប៉ងប្រាថ្នារបស់ប្រជាជន។ បន្តិចក្រោយមក រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក Damianos Kattar ក៏បានលាលែងពីមុខតំណែងរបស់លោក។ គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មនុស្សចំនួន ១៥៨នាក់ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះកាលពីថ្ងៃអង្គារ ហើយមនុស្សជាង ៦.០០០នាក់ ផ្សេងទៀតបានរងរបួស៕ ប្រភព៖ www.aljazeera.com
- ព័ត៌មានអន្តរជាតិ ៨ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ការធ្លាក់យន្តហោះ នៅប្រទេសឥណ្ឌា បានសម្លាប់មនុស្សចំនួន ១៩នាក់
យ៉ាងហោចណាស់មនុស្សចំនួន ១៩នាក់ រួមទាំងអាកាសយានិក និងសហសេវិក ត្រូវបានសម្លាប់ បន្ទាប់ពីយន្ដហោះដឹកអ្នកដំណើរ Air Indian Express ដែលផ្ទុកអ្នកដំណើរ និងនាវិកចំនួន ១៩០នាក់ បានរអិលចេញពីផ្លូវនៅឯអាកាសយានដ្ឋាន Kozhikode នៃរដ្ឋ Kerala ហើយបានធ្លាក់ចូលជ្រលងភ្នំ កម្ពស់ ៣៥ ហ្វីត មុនពេលបែកជាពីរបំណែក។ នៅល្ងាចថ្ងៃសុក្រនេះ។ អ្នកដំណើរជាង ១០០នាក់ បានរងរបួសនៅក្នុងគ្រោះថ្នាក់នេះ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi បានសម្តែងនូវការឈឺចាប់ចំពោះសោកនាដកម្មនេះ និងបានណែនាំឲ្យកងកំលាំងប៉ូលិស និងក្រុមសង្រ្គោះអគ្គិភ័យឲ្យមានវិធានការណបន្ទាន់ បន្ទាប់ពីគ្រោះថ្នាក់នេះ។ សូមបញ្ជាក់ផងដែរថា យន្តហោះ ដែលមានផ្ទុកអ្នកដំណើរចំនួន ១៩០នាក់ ព្យាយាមចុះចតដោយក្នុងស្ថានភាពអាកាសធាតុអាក្រក់ នៅពេលដែលចុះដល់ផ្លូវរត់នៅវេលម៉ោង ៧:៤០នាទីល្ងាច និងបានបែកចេញជាពីរចំណែក បន្ទាប់ពីដាំក្បាលចុះធ្លាក់ក្នុងជ្រោះជម្រៅ ៣៥ហ្វីត។ អាកាសធាតុនៅពេលនោះមានភ្លៀងកំពុងធ្លាក់ខ្លាំង និងការមើលឃើញក៏ជាឧបសគ្គផងដែរ៕ ប្រភព៖ indianexpress.com
- ព័ត៌មានអន្តរជាតិ ៧ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ បច្ចុប្បន្នភាពស្ថានភាពវីរុស Covid-19 នៅសហរដ្ឋអាមេរិក
គិតត្រឹមម៉ោង ០៨:៣០ ព្រឹកថ្ងៃទី ០៧ សីហា ឆ្នាំ២០២០ យ៉ាងហោចណាស់មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ថ្មីចំនួន ១.២៥៣នាក់ និងករណីឆ្លងថ្មីចំនួន ៥៣.៧២៦នាក់ ត្រូវបានរាយការណ៍នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៥ ខែសីហា។ ក្នុងសប្តាហ៍កន្លងទៅនេះ មានករណីឆ្លងជាមធ្យមចំនួន ៥៦.៩៧៩ករណី ក្នុងមួយថ្ងៃ ដែលនេះជាការថយចុះចំនួន ១៤ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលពីរសប្តាហ៍មុន។ បើយោងតាមទិន្នន័យរបស់កាសែតញូវយ៉កថែមស៍ មនុស្សជាង ៤.៨៧៩.២០០នាក់ នៅសហរដ្ឋអាមេរិកបានឆ្លងវីរុសនេះ ហើយយ៉ាងហោចណាស់មនុស្សចំនួន ១៥៩.៥០០នាក់ បានស្លាប់។ ចំនួនករណីថ្មីកំពុងតែកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក រួមទាំងនៅក្នុងរដ្ឋជាច្រើន ដែលស្ថិតក្នុងចំណោមរដ្ឋដែលត្រូវបើកឡើងវិញ។ ដោយសារតែចំនួនមនុស្សជាច្រលើនបានចូលសម្រាកក្នុងមន្ទីរពេទ្យ និងភាគរយនៃការធ្វើតេស្តវិជ្ជមានក៏កំពុងតែកើនឡើងផងដែរនៅក្នុងកន្លែងជាច្រើននោះ ករណីកើនឡើងនេះមិនអាចត្រូវបានពន្យល់ដោយការធ្វើតេស្តដែលមានចំនួនកើនឡើងនោះទេ។ ទោះយ៉ាងណាក្តី ការស្លាប់ដោយសារវីរុស Covid-19 នៅតែស្ថិតនៅក្រោមកំរិតកំពូលនៅឡើយ។ កន្លែងខ្លះនៅតែបន្តអនុវត្តការរឹតត្បិត និងកន្លែងផ្សេងទៀតបន្តបើកដំណើរការសេដ្ឋកិច្ចឡើងវិញ៕ ប្រភព៖ www.nytimes.com
- ព័ត៌មានអន្តរជាតិ ៧ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ក្រុមហ៊ុន Microsoft មានបំណងទិញអាជីវកម្មទូទាំងពិភពលោករបស់ក្រុមហ៊ុន TikTok
សារព័ត៌មាន The Financial Times បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន Microsoft Corp (MSFT.O) កំពុងស្វែងរកកិច្ចព្រមព្រៀងដើម្បីទិញអាជីវកម្មរបស់ TikTok ទាំងអស់នៅទូទាំងពិភពលោក។ ប៉ុន្តែ ប្រភព ដែលដឹងពីកិច្ចពិភាក្សានេះ បានប្រាប់រ៉យទ័រថា ក្រុមហ៊ុន Microsoft មិនបានលើកឡើងពីលទ្ធភាពក្នុងការទិញ TikTok ទាំងអស់នៅក្នុងការចរចាររបស់ខ្លួនជាមួយក្រុមហ៊ុន ByteDance ទេ។ ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនកំពុងស្វែងរកទិញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន TikTok នៅអាមេរិកខាងជើង ប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ ក្រុមហ៊ុនមិនបានបង្ហើបពីចំនួនទឹកប្រាក់ដែលខ្លួនត្រូវបង់នោះទេ បើទោះបីជាមានប្រភពខ្លះបានប្រាប់រ៉យទ័រថា នាយកប្រតិបត្តិរបស់ ByteDance វាយតម្លៃក្រុមហ៊ុន TikTok ទាំងអស់ជាង ៥០ពាន់លានដុល្លារ។ ក្រុមហ៊ុន Microsoft បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេ របស់ TikTok មិនបានឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំរបស់រ៉យទ័រដើម្បីសុំការអត្ថាធិប្បាយនោះទេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន TikTok មានរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ […]
- ព័ត៌មានអន្តរជាតិ ៧ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បានរាយការណ៍ថា អាជ្ញាធរលីបង់បានចាប់ខ្លួនមនុស្ស ១៦នាក់ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតទៅលើការផ្ទុះឃ្លាំងស្តុកនៅកំពង់ផែក្នុងទីក្រុង បេរូត ដែលបានធ្វើឱ្យរញ្ជួយ និងបង្កការខូចខាតដល់រដ្ឋធានី
រដ្ឋមន្រ្តីក្រសួងការបរទេសលីបង់បានប្រាប់វិទ្យុបារាំងថា រដ្ឋាភិបាលបានផ្តល់ឲ្យគណៈកម្មាធិការស៊ើបអង្កេតការផ្ទុះនេះ ចំនួន ៤ថ្ងៃ ដើម្បីកំណត់រកបុគ្គល ឬក្រុមទទួលខុសត្រូវចំពោះការផ្ទុះនេះ។ ប្រធានាធិបតីប្រទេសបារាំង លោក Emmanuel Macron បានផ្តល់ការគាំទ្រពីបារាំងដល់ប្រជាជនលីបង់ក្នុងដំណើរទៅកាន់ទីក្រុង បេរូត បន្ទាប់ពីការផ្ទុះនៅឯកំពង់ផែ ប៉ុន្តែបាននិយាយថា ប្រទេសលីបង់ ដែលរងគ្រោះដោយសារវិបត្តិនេះ នឹង “បន្តលិច” លើកលែងតែមេដឹកនាំរបស់ខ្លួនអនុវត្តការកំណែទម្រង់។ យោងតាមក្រុមមន្រ្តីបាននិយាយថា ចំនួនអ្នកស្លាប់ពីការផ្ទុះមានចំនួនយ៉ាងហោចណាស់ ១៥៧នាក់ និងរងរបួស ៥,០០០នាក់ ផ្សេងទៀត ដែលចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈប្រតិបត្តិការរុករក និងជួយសង្គ្រោះនៅតែបន្តសម្រាប់មនុស្សដែលបានបាត់ខ្លួននៅក្រោមគំនរបាក់បែកនៅក្នុងតំបន់ក្បែរកំពង់ផែនេះ៕ ប្រភព៖ www.aljazeera.com
- ព័ត៌មានអន្តរជាតិ ៦ សីហា ២០២០
លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល ខណ្ឌដង្កោ បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ចុះចែកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ បានចំនួន៥០សន្លឹក
នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩:៣០នាទី លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ទោ សៅ យានរិទ្ធីវុធ អធិការរងទទួលការងារអត្តសញ្ញាណកម្ម បានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណកម្ម និងប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃវែង ចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ បានចំនួន៥០សន្លឹក ស្ថិតក្នុងសង្កាត់ព្រៃវែង ចំនួន ០៩ភូមិ ប្រជាពលរដ្ឋមកទទួលអត្តសញ្ញាណប័ណ្ណសរុប ៥០នាក់ ប្រុស២៧នាក់។ ក្នុងឱកាសនោះដែរ លោកអធិការក៏បាននាំយកនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋដូចជា: ១. សូមបងប្អូនថែទាំអនាម័យជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩ ។ ២. បានផ្សព្វផ្សាយពីអនុក្រឹត្យ លេខ ៣៩ អ នក្រ .បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ ស្តីពី ការកែសម្រួល អនុក្រឹត្យ […]
- ព័ត៌មានអន្តរជាតិ ៥ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ប្រជាជនរហូតច្រើនជាង ៣០ម៉ឺននាក់ ត្រូវរស់នៅដោយគ្មានផ្ទះសម្បែង ដោយសារការផ្ទុះនៅទីក្រុងបេរូត
ប្រធានាធិបតីលីបង់លោក Michel Aoun បានអំពាវនាវឱ្យមានការប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយកាលពីថ្ងៃពុធ ហើយបាននិយាយថា រដ្ឋប្រកាសអាសន្នចំនួន ២សប្តាហ៍ បន្ទាប់ពីមានការផ្ទុះដ៏ធំមួយនៅទីក្រុងបេរូត ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០នាក់ ស្លាប់ និង៤០០០នាក់ ផ្សេងទៀតរងរបួស។ ការផ្ទុះកាលពីថ្ងៃអង្គារបានបណ្តាលឱ្យមានរលករញ្ជួយនៅទូទាំងទីក្រុង ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងទូលំទូលាយរហូតដល់ជាយក្រុងនៃរដ្ឋធានី។ ក្រុមមន្ត្រីបាននិយាយថា ពួកគេរំពឹងថាចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត នៅពេលដែលបុគ្គលិកសង្គ្រោះបន្ទាន់ជីកកម្ទេចថ្មដើម្បីស្វែងរកអ្នកនៅរស់។ អភិបាលក្រុងទីក្រុង បេរូត លោក Marwan Abboud បាននិយាយថា ប្រជាជនរហូតដល់ទៅ ៣០ម៉ឺននាក់ បានបាត់បង់ផ្ទះសម្បែង ហើយអាជ្ញាធរកំពុងធ្វើការលើការផ្តល់ស្បៀងអាហារ ទឹក និងទីជម្រកដល់ពួកគេ។ មូលហេតុនៃការផ្ទុះមិនទាន់ដឹងច្បាស់នៅឡើយទេ។ ក្រុមមន្ត្រីបានភ្ជាប់ការផ្ទុះនេះទៅនឹងស្តុកនីត្រាតអាម៉ូញ៉ូមនីត្រាតដែលរឹបអូសបានចំនួនប្រហែល ២.៧៥០តោន ដែលបានរក្សាទុកនៅក្នុងឃ្លាំងមួយនៅកំពង់ផែនេះអស់រយៈពេល ៦ឆ្នាំ៕ ប្រភព៖ www.aljazeera.com
- ព័ត៌មានអន្តរជាតិ ៥ សីហា ២០២០
ប្រទេសវៀតណាម៖ ករណីឆ្លងថ្មីនៃមេរោគ Covid-19 ចំនួន ០២ករណី ដែលទាក់ទងនឹងការផ្ទុះឡើងនៅដាណាង
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិដើម្បីបង្ការ ទប់ស្កាត់ និងត្រួតពិនិត្យមេរោគ Covid-19 បានអោយដឹងថាប្រទេសវៀតណាមបានរកឃើញករណីឆ្លងថ្មីនៃមេរោគ Covid-19 ចំនួន ០២ករណី នៅព្រឹកថ្ងៃទី ៥ ខែសីហានេះ ដែលទាក់ទងនឹងការផ្ទុះឡើងនៅកណ្តាលទីក្រុងដាណាង។ គណៈកម្មាធិការបាននិយាយថា អ្នកជំងឺទាំងពីររូបនេះ រស់នៅក្នុងខេត្តក្វាងណាម ដែលនៅជាប់នឹងដាណាង។ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពចុងក្រោយនេះ ចំនួនករណីសរុបនៅក្នុងប្រទេសវៀតណាមឥឡូវនេះមាន ៦៧២ករណី រួមទាំង ៣០៨ករណី ជាករណីនាំចូល និង ២២៤ករណី បានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងនៅដាណាំងចាប់ពីថ្ងៃទី ២៥ ខែកក្កដាកន្លងទៅនេះ៕ ប្រភព៖ m.oananews.org