- ព័ត៌មានអន្តរជាតិ ២០ សីហា ២០២០
ប្រទេសនូវែលសេឡង់ ៖ មានការឆ្លងថ្មីនៃមេរោគ Covid-19 ចំនួន ០៥ករណី នៅថ្ងៃនេះ
នៅថ្ងៃទី២០ ខែសីហានេះ ប្រទេសនូវែលសេឡង់ បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៥ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើប្រៀបធៀបនឹងការឆ្លង ៦ ករណី មួយថ្ងៃមុននេះ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធនឹងការផ្ទុះឡើងថ្មីនៅក្នុងទីក្រុងធំបំផុតរបស់ខ្លួនគឺ អូកឡែន ។ ការលេចចេញជាថ្មីនូវការឆ្លងកាលពីសប្តាហ៍មុននៅទីក្រុងអូកឡែនបានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការឡើងវិញនូវការរឹតបន្តឹងមួយចំនួនទៅលើប្រជាជនចំនួន ១,៧ លាននាក់ នៅក្នុងទីក្រុងនេះ។ រហូតមកដល់ពេលនេះ ប្រទេសនូវែលហ្សេឡង់បានរាយការណ៍ថាមានករណីតែជាង ១៣០០ ករណី ប៉ុណ្ណោះ ហើយមនុស្ស ២២ នាក់ បានស្លាប់ដោយសារវីរុសនេះ។ ករណីសកម្មចំនួន ១០១ ករណី កំពុងកើតឡើងនៅក្នុងប្រទេស៕ ប្រភព ៖ www.channelnewsasia.com
- ព័ត៌មានអន្តរជាតិ ២០ សីហា ២០២០
ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនហ្វេសប៊ុកពង្រីកគោលការណ៍ប្រឆាំងនឹង “បុគ្គល និងអង្គការដែលអាចនឹងបង្កគ្រោះថ្នាក់តាមរយៈការផុសនៅលើបណ្តាញ”
ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធនេះថា ខ្លួនបានចាត់វិធានការដើម្បីពង្រីកគោលនយោបាយទាក់ទងនឹងអង្គការ និងបុគ្គលដែលមានគ្រោះថ្នាក់ និងរឹតត្បិតព័ត៌មានជូនអ្នកប្រើប្រាស់ ដោយអ្នកទ្រឹស្តីឃុបឃិតដូចជា QAnon និងអ្នកដទៃទៀត ដែលបានបង្ហាញពីហានិភ័យ ចំពោះសុវត្ថិភាពសាធារណៈ។ គោលនយោបាយថ្មីនេះនឹងលុបទំព័រដែលពិភាក្សាអំពីអំពើហឹង្សា ដោយមិនមានការគាំទ្រជាពិសេសចំពោះការលុបបំបាត់អំពើហឹង្សា។ សម្រាប់ក្រុម ឬទំព័រដែលខកខានមិនបានឈានដល់កម្រិតនៃការដកចេញ ហ្វេសប៊ុកបាននិយាយថា ខ្លួននឹងដាក់កម្រិតលើអនុសាសន៍រារាំងទំព័រនានាពីការបង្ហាញនៅក្នុងការស្វែងរក កាត់បន្ថយចំណាត់ថ្នាក់នៅក្នុងអត្ថបទព័ត៌មាន និងលុបចោលនូវស្លាក (Hashtag) ដែលអាចឱ្យអ្នកប្រើប្រាស់រកឃើញ។ លើសពីនេះទៀតគឺថា ហ្វេសប៊ុកនឹងហាមឃាត់ក្រុមទាំងនេះមិនឱ្យបើកការផ្សាយពាណិជ្ជកម្មដើម្បីស្វែងរកការបរិច្ចាគនានា។ បើយោងតាមការប្រកាសនេះ ទំព័រ ក្រុម និងគណនី ដែលត្រូវបានរឹតត្បិត នឹងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ហើយនឹងត្រូវលុបចោល ប្រសិនបើមានការបំពានគោលការណ៍ដែលបានធ្វើបច្ចុប្បន្នភាពនេះ។ គួររំលឹកផងដែរថា កិច្ចខិតខំប្រឹងប្រែងនេះគឺផ្តោតលើអង្គការមួយចំនួន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដូចជា QAnon ដែលជាក្រុមស្រមោល ដែលត្រូវបានគេស្គាល់ច្បាស់ថា បានបង្ហាញរូបភាពប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងប្រយុទ្ធប្រឆាំងនឹងជនប្រព្រឹត្តិរំលោភបំពានលើកុមារ នៅក្នុងគណបក្សប្រជាធិបតេយ្យ។ ក្រុមនេះបានពង្រីកវត្តមានរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានការបង្ហោះព័ត៌មានទាក់ទងនឹងការរីករាលដាលនៃវីរុស Covid-19 និងចលនា ជីវិតជនជាតិស្បែកខ្មៅ៕ ប្រភព ៖ sputniknews.com
- ព័ត៌មានអន្តរជាតិ ២០ សីហា ២០២០
ប្រទេសអូស្ត្រាលី ៖ រដ្ឋវិចតូរីយ៉ារាយការណ៍អំពីការកើនឡើង ចំនួនតិចតួចបំផុតនៃការឆ្លងថ្មីនៃមេរោគ Covid-19 ក្នុងរយៈពេលមួយថ្ងៃ
រដ្ឋវិចតូរីយ៉ា ដែលមានចំនួនប្រជាជនច្រើនបំផុតទី ២ នៅអូស្ត្រាលី និងជាចំណុចក្តៅនៃការឆ្លងថ្មីនៃមេរោគ Covid-19 របស់ប្រទេស កាលពីថ្ងៃព្រហស្បតិ៍ (២០ សីហា) បានរាយការណ៍ពីការកើនឡើងនៃការឆ្លងថ្មីបន្តិចបន្តួច ដោយមាន ២៤០ករណី ក្នុងរយៈពេល ២៤ ម៉ោង។ តួលេខនេះនឹងផ្តល់នូវសុទិដ្ឋិនិយមថា ការបិទរដ្ឋធានីមែលប៊នធ្វើឲ្យមានប្រសិទ្ធភាពចំពោះការគ្រប់គ្រងការរីករាលដាលនៃ Covid-19 ដែលកំពុងតែគម្រាមកំហែងប្រទេសអូស្ត្រាលីទាំងមូល។ គួររំលឹកផងដែរថា ការផ្ទុះឡើងនៃការឆ្លងនៅក្នុងរដ្ឋវិចតូរីយ៉ាកាល ពីរសប្តាហ៍មុន បានបង្ខំឱ្យអាជ្ញាធរដាក់បំរាមគោចរនៅពេលយប់នៅទីក្រុងមែលប៊ន និងបានបិទផ្នែកធំៗជាច្រើននៃសេដ្ឋកិច្ចរបស់រដ្ឋ។ សូមបញ្ជាក់ផងដែរថា ប្រទេសអូស្ត្រាលីទើបតែបានកត់ត្រាការឆ្លង COVID-19 ចំនួនជាង ២៤.០០០ ករណី ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤៦២ នាក់ បន្ទាប់ពីមនុស្សចំនួន ១២ នាក់ នៅក្នុងរដ្ឋវិចតូរីយ៉ា បានស្លាប់ដោយសារវីរុសនេះ៕ ប្រភព ៖ www.channelnewsasia.com
- ព័ត៌មានអន្តរជាតិ ២០ សីហា ២០២០
ប្រទេសសិង្ហបុរី ៖ មនុស្សចំនួន ២៩៣នាក់ ត្រូវបានធ្វើតេស្តរកមេរោគ Covid-19 បន្ទាប់ពីបានទៅហាង KTV មួយកន្លែង នៅ HomeTeamNS Khatib ក្នុងថ្ងៃតែមួយដែលមានករណីឆ្លងនៅទីនោះ
ក្រសួងសុខាភិបាលប្រទេសសិង្ហបុរី (MOH) បាននិយាយនៅថ្ងៃពុធ (១៩ សីហា) ថា មនុស្សសរុបចំនួន ២៩៣នាក់ ត្រូវបានធ្វើតេស្តរកមេរោគ Covid-19 បន្ទាប់ពីបានទៅហាង KTV មួយកន្លែង នៅ HomeTeamNS Khatib ក្នុងថ្ងៃតែមួយដែលមានករណីឆ្លងចំនួន ០៣ករណី នៅទីនោះ។ ការធ្វើតេស្ត ដើម្បីបង្ការជាមុននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមនុស្សបីនាក់ដែលបានធ្វើតេស្តវិជ្ជមាន Covid-19 ត្រូវបានគេរកឃើញថាបានទៅហាង KTV នោះ កាលពីថ្ងៃទី ១ និងទី ២ ខែសីហា កន្លងមកនេះ។ សរុបមក ក្រសួងសុខាភិបាលបានទាក់ទងមនុស្សចំនួន ៣២១នាក់ ដែលបានទៅហាងខារ៉ាអូខេនៅពីរថ្ងៃនោះ និងសម្របសម្រួលការធ្វើតេស្ត Covid-19 សម្រាប់ពួកគេ៕ ប្រភព ៖ www.channelnewsasia.com
- ព័ត៌មានអន្តរជាតិ ១៨ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ទីក្រុងហាណូយបានដាក់កំហិត ដោយតម្រូវឱ្យមានគម្លាតសុវត្ថិភាពនៅភោជនីយដ្ឋាន និងហាងកាហ្វេ
អាជ្ញាធរទីក្រុងហាណូយ បានបញ្ជាឲ្យបុគ្គលិកភោជនីយដ្ឋាន ហាងកាហ្វេ និងហាងស្រាទាំងអស់ត្រូវពាក់ម៉ាស់ ហើយអតិថិជនត្រូវអង្គុយចម្ងាយ ១ ម៉ែត្រ ពីគ្នា ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ។ យោងតាមប្រសាសន៍ អនុប្រធានទីក្រុងហាណូយ លោក ង៉ោ វ៉ាន់ឈីយ បានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការការពារ Covid-19 កាលពីថ្ងៃចន្ទ បានឲ្យដឹងថា “ចាប់ពីថ្ងៃព្រហស្បតិ៍ ទី ២០ ខែសីហា នេះតទៅ កន្លែងអាហារ និងភេសជ្ជៈត្រូវរៀបចំកន្លែងអង្គុយយ៉ាងតិចមួយម៉ែត្រពីគ្នា។ បុគ្គលិកត្រូវពាក់ម៉ាស់ និងវាស់សីតុណ្ហភាពរបស់អតិថិជនជាប្រចាំ” ដោយបានបន្ថែមថាកន្លែងលក់ស្រាបៀរ គឺជាកន្លែងដែលមានមនុស្សច្រើន ដែលបង្កហានិភ័យនៃការឆ្លងខ្ពស់។ លោក ឈីយ បានបន្ថែមទៀតថា “អាចនឹងមានករណីឆ្លង នៅក្នុងទីក្រុងហាណូយច្រើនជាងការរកឃើញ ប៉ុន្តែហានិភ័យនៃការផ្ទុះរាលដាលមិនខ្ពស់ទេ។ វិធានការបង្ការ Covid-19 នៅតែអាចរក្សាការគ្រប់គ្រងបានដដែល”។ អនុប្រធានអចិន្ត្រៃយ៍ លោក ង្វៀន វ៉ាន់ស៊ូ បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ប្រមូលផ្តុំបុគ្គលិកបន្ថែមទៀត ដើម្បីត្រួតពិនិត្យភោជនីយដ្ឋាន និងកន្លែងលក់ស្រាបៀរ។ លោកបានមានប្រសាសន៍ថា អាជីវកម្មណាដែលរំលោភវិធានការ ត្រួតពិនិត្យការរាតត្បាតនេះ ប្រឈមនឹងការបិទទ្វារ និងបានណែនាំដល់អ្នករស់នៅទីក្រុងហាណូយកុំចេញទៅក្រៅ ប្រសិនបើវាពិតជាចាំបាច់ ហើយត្រូវពាក់របាំងមុខនៅទីសាធារណៈជានិច្ច។ អនុប្រធានមជ្ឈមណ្ឌល […]
- ព័ត៌មានអន្តរជាតិ ១៣ សីហា ២០២០
ប្រទេសថៃ៖ ទាហ៊ានការពារម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសដោយសារការបំផ្ទុះគ្រាប់បែកនៅខេត្ត Pattani
សមាជិកម្នាក់នៃក្រុមអនុរក្សការពារ ដែលកំពុងផ្តល់ការការពារដល់គ្រូបង្រៀនក្នុងខេត្ត ត្រូវបានសម្លាប់ និងម្នាក់ទៀតបានរងរបួស ដោយសារការផ្ទុះគ្រាប់បែកមួយ នៅក្នុងស្រុកណុងឈីក កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ មន្ត្រីប៉ូលិសប្រចាំការនៅណុងឈីកបាននិយាយថា គ្រាប់បែកបានផ្ទុះឡើងនៅប្រហែលម៉ោង ៨ និង ១០ នាទីព្រឹក នៅត្រង់ចំណុចផ្លូវចូលភូមិប៉ាលឡាងសុង ក្នុងស្រុកធូយ៉ង់។ គ្រាប់បែកត្រូវបានបំផ្ទុះ ខណៈពេលដែលក្រុមល្បាតអនុរក្សបានឆ្លងកាត់កន្លែងនោះ។ អនុរក្សស្ម័គ្រចិត្ត Emlukman Hayeesamae ត្រូវបានសម្លាប់។ សមាជិកក្រុមផ្សេងទៀតក៏បានរងរបួសផងដែរ។ គេមិនទាន់ដឹងច្បាស់ទេថាមានប៉ុន្មាននាក់ដែលរងរបួស។ គួរបញ្ជាក់ផងដែរថា ខេត្ត ប៉ាត់តានី នៅភាគខាងត្បូងប្រទេសថៃ បានក្លាយជាតំបន់ក្តៅគគុករវាងកងទ័ពរដ្ឋាភិបាល និងក្រុមបះបោរផ្តាច់ខ្លួនអ៊ីស្លាមជ្រុលនិយម។ អំពើហឹង្សា និងការជួញដូរថ្នាំញៀន បានកើតឡើងជាញឹកញាប់នៅតំបន់នេះ៕ ប្រភព៖ bangkokpost.com
- ព័ត៌មានអន្តរជាតិ ១៣ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ក្រុមហ៊ុនចិន ByteDance កំពុងពិភាក្សាជាមួយក្រុមហ៊ុន Reliance របស់ឥណ្ឌាសម្រាប់ការវិនិយោគនៅក្នុង TikTok
ក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមការសន្ទនាគ្នាកាលពីចុងខែមុន ប៉ុន្តែមិនទាន់បានឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ ក្រុមហ៊ុន Reliance ByteDance និងTikTok មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់រ៉យទ័រសុំការអត្ថាធិប្បាយទេ។ គួររំលឹកផងដែរថា រដ្ឋាភិបាលឥណ្ឌាកាលពីខែមិថុនាបានហាមឃាត់កម្មវិធីចិនចំនួន ៥៩ រួមមាន TikTok និង WeChat ពីបទគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន បន្ទាប់ពីភាពតានតឹងតាមព្រំដែនជាមួយប្រទេសចិន។ កាលពីសប្តាហ៍មុនផងដែរ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសហាមប្រាមប្រតិបត្តិការអាមេរិកជាមួយម្ចាស់កម្មវិធីផ្ញើសារ WeChat និង TikTok ដែលមានមូលដ្ឋាននៅប្រទេសចិន ដោយជាបច្ច័យនាំឲ្យបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ។ ក្រុមហ៊ុន Microsoft Corp ក៏បានពិភាក្សា ដើម្បីទទួលបានប្រតិបត្តិការកម្មវិធីចែកចាយវីដេអូនេះផងដែរ។ ប្រភពដែលដឹងអំពីបញ្ហានេះក៏បានប្រាប់ រ៉យទ័រ កាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនបណ្តាញសង្គម Twitter ក៏បានបង្ហាញចំណាប់អាររម្មណ៍របស់ខ្លួនផងដែរ ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន TikTok៕ ប្រភព៖ www.channelnewsasia.com
- ព័ត៌មានអន្តរជាតិ ១៣ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ រុស្ស៊ីហៅការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិចំពោះវ៉ាក់សាំងរបស់ខ្លួនថា “គ្មានមូលដ្ឋានច្បាស់លាស់”
ប្រទេសរុស្ស៊ីបានច្រានចោលការព្រួយបារម្ភជាអន្តរជាតិចំពោះសុវត្ថិភាពនៃវ៉ាក់សាំង Covid-19 ដែលបានអភិវឌ្ឍក្នុងស្រុករបស់ខ្លួនថា “គ្មានមូលដ្ឋាន” ។ កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ីបាននិយាយថា វ៉ាក់សាំងមួយត្រូវបានផ្តល់ការយល់ព្រមតាមច្បាប់ បន្ទាប់ពីការធ្វើតេស្ត រយៈពេលជិតពីរខែ ទៅលើមនុស្ស។ ប៉ុន្តែអ្នកជំនាញបានលើកឡើងពីការព្រួយបារម្ភអំពីល្បឿននៃការងារអភិវឌ្ឍវ៉ាក់ស៊ាំងរបស់ប្រទេសរុស្ស៊ី ហើយប្រទេសនានាបានបន្ថែមការសង្ស័យចំពោះប្រសិទ្ធភាពនៃវ៉ាក់ស៊ាំងនេះ។ អ្នកវិទ្យាសាស្ត្រនៅប្រទេសអាឡឺម៉ង់ បារាំង អេស្បាញ និងសហរដ្ឋអាមេរិក សុទ្ធតែជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Interfax កាលពីថ្ងៃពុធថា “វាហាក់ដូចជាមិត្តរួមការងារបរទេសរបស់យើងកំពុងដឹងពីគុណសម្បត្តិប្រកួតប្រជែងជាក់លាក់នៃវ៉ាក់ស៊ាំងរបស់យើង ហើយកំពុងព្យាយាមបញ្ចេញមតិអំពីរបកគំហើញថ្មី ដែលគ្មានមូលដ្ឋានច្បាស់លាស់” ។ លោកបានបន្ថែមថា វ៉ាក់សាំងនេះ និងមានក្នុងពេលឆាប់ៗនេះ។ លោក Murashko បាននិយាយថា “កញ្ចប់ថ្នាំវ៉ាក់សាំងដំបូង និងត្រូវបានទទួលក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ ជាពិសេសសំរាប់គ្រូពេទ្យរបស់យើង” ។ មន្ត្រីរុស្ស៊ីបាននិយាយថា ពួកគេគ្រោង និងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅខែតុលា។ ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនកំពុងពិភាក្សាជាមួយអាជ្ញាធររុស្ស៊ីអំពីការធ្វើការពិនិត្យវ៉ាក់សាំងនេះ ដែលត្រូវបានគេដាក់ឈ្មោះថា Sputnik-V ។ វ៉ាក់ស៊ាំងថ្មីនេះមិនស្ថិតក្នុងបញ្ជីរបស់វ៉ាក់សាំងចំនួន ៦ របស់អង្គការសុខភាពពិភពលោក ដែលបានឈានដល់ដំណាក់កាលទី ៣ […]
- ព័ត៌មានអន្តរជាតិ ១៣ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ នៅព្រឹកថ្ងៃទី ១៣ ខែសីហានេះ ប្រទេសវៀតណាម បានរាយការណ៍ការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៣ករណី បន្ថែមទៀត
ទីក្រុងហាណូយ៖ យោងតាមគណៈកម្មាធិការជាតិសម្រាប់ការការពារ និងត្រួតពិនិត្យ Covid-19 បានឲ្យដឹងថា ប្រទេសវៀតណាមបានរកឃើញការឆ្លងថ្មីចំនួន ០៣ករណី នៅព្រឹកថ្ងៃទី ១៣ សីហា នេះ ធ្វើឲ្យការឆ្លងសរុបក្នុងប្រទេសមានចំនួន ៨៨៣ករណី។ អ្នកជំងឺថ្មី ដែលមានអាយុចាប់ពី ៤០ ឆ្នាំដល់ ៨៣ឆ្នាំ រួមមានអ្នកដែលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងពីរនាក់ទៀតដែលពាក់ព័ន្ធនឹងមន្ទីរពេទ្យនៅដាណាំង។ តួលេខថ្មីនេះបានធ្វើឱ្យចំនួនករណីជាប់ទាក់ទងនឹងការផ្ទុះឡើងនៅដាណាំងកើនដល់ ៤២១ករណី។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការផ្ទុះការឆ្លងនៅទីក្រុងដាណាំង ចំនួនអ្នកស្លាប់ដោយសារវីរុស Covid-19 នៅក្នុងប្រទេសវៀតណាមកើនឡើងដល់ ១៨នាក់ ហើយ៕ ប្រភព៖ vietreader.com
- ព័ត៌មានអន្តរជាតិ ១៣ សីហា ២០២០
នូវែលសេឡង់៖ ទីក្រុងអូកឡែនបានរាយការណ៍ករណីឆ្លងថ្មីចំនួន ១៣ករណី
ករណីឆ្លងថ្មីចំនួន ១៣ករណី ត្រូវបានរាយការណ៍នៅទីក្រុង អូកឡែន ហើយឥឡូវនេះអ្នកជំងឺនឹងត្រូវដាក់ឲ្យ នៅដាច់ពីគេ។ គ្រប់ករណីទាំង ១៣ ត្រូវបានភ្ជាប់ទៅនឹងករណីទាំង ៤ ដែលពាក់ព័ន្ធនឹងការផ្ទុះថ្មីនៅភាគខាងត្បូងទីក្រុង អូកឡែន។ ករណីថ្មីរួមមានកុមារ ២ នាក់។ ម្នាក់ជាក្មេងស្រីអាយុចន្លោះពី ១-៤ ឆ្នាំ រីឯម្នាក់ទៀតជាក្មេងប្រុសអាយុចន្លោះពី ៥-៩ ឆ្នាំ។ សមាជិកក្រុមគ្រួសារនៃអ្នកដែលមានវិជ្ជមានវីរុសនេះ នឹងតម្រូវឲ្យដាក់ឲ្យនៅដាច់ដោយឡែកផងដែរ បើយោងតាមអគ្គនាយកសុខាភិបាល លោក Ashley Bloomfield។ មនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានធ្វើតេស្តវិជ្ជមានបានទៅមើលកន្លែងមើលថែមនុស្សចាស់នៅក្នុងតំបន់ វ៉ៃកាតូ ដែលលោក Bloomfield បាននិយាយថា គាត់នឹងមិនបញ្ចេញឈ្មោះទេ ខណៈដែលសមាជិកគ្រួសារត្រូវបានជូនដំណឹង។ នៅកន្លែងមើលថែមនុស្សចាស់នេះ គឺគាត់មិនបានបង្ហាញរោគសញ្ញាទេ ប៉ុន្តែពួកគេបានវិវត្តរោគសញ្ញានៅថ្ងៃបន្ទាប់។ បុគ្គលិក និងអ្នករស់នៅកន្លែងមើលថែទាំមនុស្សចាស់ទាំងអស់នឹងត្រូវធ្វើតេស្តរកវីរុសនេះ៕ ប្រភព៖ www.nzherald.co.nz