- ព័ត៌មានអន្តរជាតិ ៥ មិថុនា ២០២០
ចំនួនអ្នកស្លាប់ដោយសារ វីរុសកូវីដ១៩ នៅប្រេស៊ីល បានវ៉ាប្រទេសអ៊ីតាលី
ទីក្រុងរីអូ ឌីចាណេរ៉ូ៖ នៅថ្ងៃព្រហស្បតិ៍នេះ ចំនួនអ្នកស្លាប់នៅក្នងប្រទេសប្រេស៊ីល មានចំនួនលើសប្រទេសអ៊ីតាលី ធ្វើឲ្យប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ក្រសួងសុខាភិបាលរបស់ប្រេស៊ីលបានរាយការអំពីអ្នកស្លាប់ចំនួន ១៤៣៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ និងចំនួនអ្នកឆ្លងថ្មីចំនួន ៣០,៩២៥ បន្ថែមទៀត។ សរុបមក ប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ រហូតដល់ទៅ ៣៤,០២១នាក់។ ប្រធានាធិបតីស្តាំនិយមលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានលើកឡើងនៅសប្តាហ៍នេះថា «ការស្លាប់គឺជាជោគវាសនារបស់មនុស្សគ្រប់រូប» ដែលទំនងជាលោកចង់សំដៅដល់ការស្លាប់ ដោយសារជំងឺរាតត្បាតសកលនេះជារឿងធម្មតា និងមិនអាចគេចផុតបាន ខណៈសកម្មភាពសេដ្ឋកិច្ចជារឿងសំខាន់ជាង៕
- ព័ត៌មានអន្តរជាតិ ៤ មិថុនា ២០២០
ប៉ូលីស ០៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ ចច ហ្វ្លយ ត្រូវបានចាប់ខ្លួនហើយ
ប៉ូលីស ០៤នាក់ ដែលត្រូវបានចោទប្រកាន់ទាក់ទងនឹងការស្លាប់របស់ ចច ហ្វ្លយ ត្រូវបានចាប់ខ្លួនហើយ។ លោក ថូម៉ាស ឡេន និង ទូ ថៅ ត្រូវបានឃុំខ្លួននៅកន្លែងឃុំខ្លួន Hennepin County ប្រហែលជាម៉ោង ៥ល្ងាច កាលពីថ្ងៃពុធ ម៉ោងក្នុងតំបន់។ អតីត ប៉ូលីស ចេ.អាឡិកសាន់ដឺ ឃឿង បានចូលខ្លួនសារភាពនៅពេលរសៀល នេះបើតាមសម្តីមេធាវី ថូម៉ាស ផ្លាំងឃីត។ លោក ដេរិក ឆៅវិន ដែលបានប្រើជង្គង់សង្កត់លើ ក ចច ហ្វ្លយ និងដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រឹតទីពីរ ត្រូវបានចាប់ខ្លួន កាលពីសប្តាហ៍មុន។ ឥឡូវនេះ ជនទាំងបួនរូបកំពុងត្រូវបានឃុំខ្លួន ដោយមានទឹកប្រាក់ធានាចំនួន ០១(មួយ)លានដុល្លារ។ ប្រភព៖ ស៊ីអិនអិន