- ព័ត៌មានអន្តរជាតិ ២៦ មិថុនា ២០២០
ក្រុមហ៊ុន Huawei នឹងសាងសង់រោងចក្រនៅខេមប្រីដ ចក្រភពអង់គ្លេស តម្លៃ ១,២ ពាន់លានដុល្លារ ខណៈដែលខ្លួនប្រឈមនឹងអនាគត មិនប្រាកដប្រជា
ក្រុមហ៊ុន Huawei ទទួលបានការយល់ព្រមកាលពីថ្ងៃព្រហស្បតិ៍ដើម្បីសាងសង់រោងចក្រស្រាវជ្រាវដែលមានតម្លៃ ១,២៥ ពាន់លានដុល្លារនៅចក្រភពអង់គ្លេស។ ការប្រកាសនេះធ្វើឡើងនៅពេលដែលចក្រភពអង់គ្លេសកំពុងពិនិត្យមើលការចូលរួមរបស់ក្រុមហ៊ុនទូរគមនាគមន៍ចិននៅក្នុងបណ្តាញ 5G របស់ប្រទេស។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Huawei បានឱ្យដឹងថាកន្លែងដែលមានទំហំ ៩ ហិចតានៅក្នុងខេមប្រ៊ីជនឹងក្លាយជាទីស្នាក់ការកណ្តាលអន្តរជាតិនៃអាជីវកម្មទំនាក់ទំនងខ្សែកាបអុបទិករបស់ក្រុមហ៊ុន Huawei និងបង្កើតការងារបានប្រហែល ៤០០ កន្លែង។ ការវិនិយោគនេះកើតឡើងចំពេលវេលាដ៏រសើបសម្រាប់ក្រុមហ៊ុន។ ចក្រភពអង់គ្លេសកំពុងធ្វើការត្រួតពិនិត្យបញ្ហាសន្តិសុខសារជាថ្មីរបស់ក្រុមហ៊ុននេះ គឺត្រឹមតែបួនខែប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្រ្តី Boris Johnson បដិសេធការជំទាស់របស់សហរដ្ឋអាមេរិកនិងបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Huawei មានតួនាទីក្នុងការបង្កើតបណ្តាញឥតខ្សែ 5G ដែលភ្ជាប់បណ្តាញអ៊ីនធឺណេតជំនាន់ថ្មីរបស់ចក្រភពអង់គ្លេស។ សូមបញ្ជាក់ថា តាមច្បាប់របស់ប្រទេសចិន ក្រុមហ៊ុនចិនអាចត្រូវបានបញ្ជាឱ្យធ្វើសកម្មភាពផ្សេងៗ ក្រោមការដឹកនាំរបស់ទីក្រុងប៉េកាំង។ ក្រុមហ៊ុន Huawei បានបដិសេធយ៉ាងដាច់អហង្ការថាខ្លួននឹងមិនជួយរដ្ឋាភិបាលចិនក្នុងការធ្វើចារកម្មហើយនិយាយថាខ្លួនជា“ កម្មសិទ្ធ ១០០% របស់និយោជិក” ។ កាលពីថ្ងៃព្រហស្បតិ៍លោក Tony Blair អតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស បានព្រមានថាចក្រភពអង់គ្លេសចាំបាច់ត្រូវស្របតាមសហរដ្ឋអាមេរិកក្នុងការរារាំងក្រុមហ៊ុន Huawei បង្កើតរោងចក្រក្នុងចក្រភពអង់គ្លេស ៕ ប្រភព៖ CNN.com
- ព័ត៌មានអន្តរជាតិ ២៤ មិថុនា ២០២០
ជនជាតិសាំងហ្កាពួរ ៨នាក់ ត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន
សិង្ហបូរី៖ ការិយាល័យបង្ក្រាបគ្រឿងញៀនរបស់សិង្ហបូរីបានធ្វើការចាប់ខ្លួនមនុស្ស ៨នាក់ និងរឹបអុសបានគ្រឿងញៀនប្រមាណ ៣គីឡូក្រាម ដែលមានតម្លៃស្មើនឹង ២១៥,០០០ ដុល្លារសាំងហ្កាពួរ អំឡុងពេលប្រតិបត្តិការបង្ក្រាបដែលមានរយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមកាលពីថ្ងៃចន្ទកន្លងទៅនេះ។ តាមរយៈសន្និសីទកាសែតនៅថ្ងៃពុធនេះបានឲ្យដឹងថា ថ្នាំទាំងអស់រួមមាន ហេរ៉ូអ៊ីនចំនួន ២.៩២ គីឡូក្រាម និងថ្នាំទឹកកកចំនួន ១០៨ក្រាម។ មនុស្ស ៨នាក់ ដែលជាជនជាតិសាំងហ្កាពួរ ត្រូវបានចាប់ខ្លួននៅទីតាំងខុសៗគ្នា។ គួរបញ្ជាក់ផងដែរថា ការិយាល័យប្រឆាំងគ្រឿងញៀនរបស់ប្រទេសសិង្ហបូរី កំពុងបើកការស៊ើបអង្កេតសកម្មភាពជួញដូររបស់មនុស្ស ៨នាក់នេះផងដែរ។ ប្រភព៖ ChannleNewsAsia
- ព័ត៌មានអន្តរជាតិ ២៤ មិថុនា ២០២០
ប្រធានាធីបតីប្រទេសហង់ឌូរ៉ាស់ ត្រូវការអ៊ុកស៊ីសែនដើម្បីប្រឆាំងនឹងមេរោគកូវីដ ១៩
ប្រធានាធីបតីប្រទេសហង់ឌូរ៉ាស់ លោក ហួន អឡែនដូ ហឺណាន់ដេស ស្ថិតក្នុងស្ថានភាពល្អនៅឡើយ បន្ទាប់ពីលោកបានឆ្លងមេរោគកូវីដ១៩ កាលពីសប្តាហ៍មុន ប៉ុន្តែនៅតែត្រូវការដកដង្ហើមដោយអ៊ុកស៊ីសែននៅឡើយ។ តាមសម្តីរបស់លោកវរសេនីយ៍ទោ ហួន ឌីអាស បានឲ្យដឹងថា លោកប្រធានាធីបតីកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ ដែលបណ្តាលមកពីការឆ្លង និងសម្រាកព្យាបាលជម្ងឺរលាកសួត។ គួររំលឹកផងដែរថា កាលពីថ្ងៃអង្គារ៍អាទិត្យមុន លោកប្រធានាធីបតី ប្រពន្ធរបស់លោក ព្រមទាំងជំនួយការពីររូបផ្សេងទៀត បានឆ្លងមេរោគកូវីដ១៩ ហើយនឹងកំពុងសម្រាកនៅមន្ទីរពេទ្យ។ លោកប្រធានាធីបតីមានអាការៈក្អក ពិបាកដកដង្ហើម និងមានសញ្ញារលាកផ្នែកខាងក្នុង មុនពេលដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សូមបញ្ជាក់ផងដែរថា លោកលោកប្រធានាធីបតីហង់ឌូរ៉ាស់ក៏កំពុងរងនូវសំពាធនៅក្នុងស្រុកផងដែរ បន្ទាប់ពីមានការស៊ើបអង្កេតដោយសហរដ្ឋអេមេរិក ទាក់ទងទៅនឹងការជួញដូរថ្នាំញៀន។ ប្រភព៖ រ៉យទ័រ
- ព័ត៌មានអន្តរជាតិ ២៣ មិថុនា ២០២០
នៅព្រឹកថ្ងៃទី ២៣ មិថុនា ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ ១៩ ម្នាក់ទៀតហើយ ជាជនជាតិ ខ្មែរ-សញ្ជាតិអាមេរិកកាំ ទើបមកពីសហរដ្ឋអាមេរិក
នៅព្រឹកថ្ងៃទី ២៣ មិថុនា ២០២០ នេះក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសមានករណីបុរសជនជាតិ ខ្មែរ-សញ្ជាតិអាមេរិកកាំង ០១នាក់ ធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភព: ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- ព័ត៌មានអន្តរជាតិ ១៧ មិថុនា ២០២០
ទីក្រុងប៉េកាំងបានប្រកាសឲ្យបិទសាលារៀនទាំងអស់ បន្ទាប់ពីមានការផ្ទុះការឆ្លងមេរោគកូវីដ១៩ថ្មី
ទីក្រុងប៉េកាំងបានលើកកម្រិតអាសន្នទៅកម្រិតទីពីរ បន្ទាប់ពីមានការឆ្លងថ្មីតាមរយៈទំនិញប្រើប្រាស់ និងការប្រាស្រ័យទាក់ទង ដោយដាក់ការស្តីបន្ទោសទៅលើមេរោគមកពីតំបន់អឺរ៉ុប។ កាលពីម្សិលមិញ ទីក្រុងប៉េកាំងបានរកឃើញការឆ្លងថ្មីរហូតដល់ទៅ ១០៦ករណី។ មន្ត្រីពាក់ព័ន្ធបានធ្វើការបិទនូវតំបន់ដែលប្រឈមនឹងការឆ្លងខ្ពស់ ព្រមទាំងសាលាកម្រិតបឋម និងវិទ្យាល័យ។ អាជ្ញាធរបានលើកកម្ពស់នៃភាពអាសន្នទៅជាកម្រិតទីពីរ មានន័យថាកម្រិតប៉ះពាល់ដល់សុខភាពសាធារណៈធ្ងន់ធ្ងរ។ អ្នកវិទ្យាសាស្ត្រម្នាក់បានព្រមានថា មេរោគនេះអាចនឹងឆ្លងលឿន ដោយសារតែជាប្រភេទដែលកំពុងឆ្លងនៅអឺរ៉ុប។ មេរោគនេះត្រូវបានរកឃើញនៅលើជ្រុញកាប់សាច់ត្រីសាល់ម៉ុង នៅផ្សារលក់សាច់បោះដុំមួយកន្លែង៕ ប្រភព៖ TheDailyMail
- ព័ត៌មានអន្តរជាតិ ១៦ មិថុនា ២០២០
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៦ មិថុនា ២០២០នេះ កូវីដ១៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានករណីឆ្លងសរុបចំនួន ៥២,៦៨២ករណី
បច្ចុប្បន្នភាពវីរុសកូវីដ១៩នៅតំបន់អាស៊ីអាគ្នេយ៍ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី១៦ មិថុនា ២០២០នេះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានករណីឆ្លងសរុបចំនួន ៥២,៦៨២ករណី។ កាលពីម្សិលមិញ ប្រទេសឥណ្ឌូណេស៊ីបានបំបែកនូវកំណត់ត្រាក្នុងតំបន់ ដោយមានចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងមួយថ្ងៃរហូតដល់ទៅ ៦៤នាក់។ ធ្វើឲ្យមានចំនួនអ្នកស្លាប់កើនឡើងរហូតដល់ ២,១៩៨នាក់។ ប្រទេសហ្វីលីពីនមានករណីស្លាប់ ១០នាក់ ប៉ុន្តែមានមានការផ្ទុះនៃការឆ្លងរហូតដល់ទៅ ៤៩០ករណី។ នៅក្នុងប្រទេសសិង្ហបុរីវិញ ចំនួនឆ្លងសរុបនៅត្រឹម ១០,៤២៦នាក់ ខណៈពេលដែលអ្នកជម្ងឺ ៧៧៧នាក់ បានជាសះស្បើយ។ នៅក្នុងប្រទេសម៉ាឡេស៊ីវិញ មានករណីឆ្លងថ្មីចំនួន ៤១ករណី ខណៈដែលអ្នកជំងឺ ៥៤នាក់ បានជាសះស្បើយ។ ករណីឆ្លងសកម្មនៅសល់ត្រឹមតែ ៩៧៣ករណី ប៉ុណ្ណោះ។ ពុំមានការប្រែប្រួលនៅក្នុងប្រទេស ប្រ៊ុយណេ កម្ពុជា ថៃ វៀតណាម និងឡាវ ឡើយ។ គួររំលឹកផងដែរថា ពុំទាន់មានការរកឃើញនូវវ៉ាក់សាំងសម្រាប់មេរោគកូវីដឡើយនៅលើពិភពលោក។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយប្រកាន់ខ្ជាប់នូវអនាម័យល្អ លាងដៃនឹងសាប៊ូ ឬជែល ព្រមទាំងរក្សាគម្លាតសង្គម។ ប្រភព៖ aecnewstoday.com
- ព័ត៌មានអន្តរជាតិ ១០ មិថុនា ២០២០
កងទ័ពនៅទីក្រុងវ៉ាស៊ីនតោន បានឆ្លងវីរុសកូវីដ១៩ បន្ទាប់ពីត្រូវបានពង្រាយទប់ស្កាត់ការធ្វើបាតុកម្ម
ទីក្រុងវ៉ាស៊ីនតោន៖ កាលពីថ្ងៃអង្គារនេះ អ្នកនាំពាក្យរបស់កងទ័ពការពារសន្តិសុខជាតិប្រចាំទីក្រុងវ៉ាស៊ីនតោន លោកស្រីវរសេនីយ៍ទោ ប្រ៊ុក ដេវីស បាននិយាយថាកងទ័ពបានឆ្លងវីរុសកូវីដ១៩ អំឡុងពេលបង្រ្កាបបាតុកម្ម ប៉ុន្តែលោកស្រីមិនអាចបញ្ជាក់ពីតួលេខពិតប្រាកដបានទេ ដោយសារតែ សុវត្ថិភាពផ្នែកប្រតិបត្តការ។ លោកស្រីបន្ថែមទៀតថា កងទ័ពចំនួន ១៧០០នាក់ បានត្រឡប់ចូលវិញ បន្ទាប់ពីបញ្ចប់ភារកិច្ចអំឡុងពេលបាតុកម្ម ដែលផ្ទុះឡើងនៅមុខសេតវិមាន និងកន្លែងផ្សេងទៀត បន្ទាប់ពីមានការតវ៉ាចំពោះការស្លាប់របស់ ចច ហ្វ្លយ។ កងទ័ពទាំងនោះត្រូវបានកោះហៅ ដើម្បីរក្សាសណា្តប់ធ្នាប់ និងសន្តិសុខកាលពីថ្ងៃទី១ ខែមិថុនា បន្ទាប់ការធ្វើបាតុកម្មបានប្រែក្លាយជាកុប្បកម្ម និងការលួចទៅវិញ។ ខណៈពេលដែលបាតុករភាគច្រើនបានពាក់ម៉ាស់ មិនមែនបាតុករទាំងអស់ទេ ដែលពាក់ម៉ាស់ គួបផ្សំនឹងកងទ័ពមួយចំនួនក៏មិនបានពាក់ម៉ាស់។ គួររំលឹកផងដែរថា វីរុសកូវីដ១៩ បានឆក់យកជីវិតជនជាតិអាមេរិកប្រហែល ១១២,០០០ នាក់ ចាប់តាំងពីមានរីករាលដាលពីប្រទេសចិន និងអឺរ៉ុប កាលពីដើមឆ្នាំនេះ។ ឥឡូវនេះ នៅសហរដ្ឋអាមេរិកមានករណីឆ្លងសរុបច្រើនជាង ពីរលានករណី។ ប្រភព: ឆែណលញូអេសៀ
- ព័ត៌មានអន្តរជាតិ ៨ មិថុនា ២០២០
ចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅលើពិភពលោកបានកើនលើសចំនួន ៧លានករណី
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ជុំវិញពិភពលោកមានចំនួនលើស ៧លានករណី ដែលក្នុងនោះមានចំនួនអ្នកស្លាប់រហូតច្រើនជាង ៤សែននាក់ ខណៈពេលដែលអ្នកជាសះស្បើយមានចំនួនជិត ៣លាន ប្រាំសែននាក់។ គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកនៅតែបន្តឈានមុខគេ ដែលមានចំនួនអ្នកឆ្លងច្រើនបំផុត រហូតដល់ទៅជាង ២លាននាក់ រីឯចំនួនអ្នកស្លាប់ច្រើនជាង ១១ម៊ឺននាក់។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខ២ ដែលមានអ្នកឆ្លងច្រើនបន្ទាប់ពីសហរដ្ឋអាមេរិក រហូតដល់ទៅជិត ៧សែនករណី និងមានអ្នកស្លាប់ចំណាត់លេខ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស។ រ៉ូស្ស៊ីជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានករណីឆ្លងច្រើនបំផុតរហូតដល់ទៅជិត ៤សែន ៧ម៊ឺននាក់។ លោក ច៊ែរ បូសាណារ៉ូ នៅតែជម្រុញឲ្យមានការបើកសេដ្ឋកិច្ចឡើងវិញ ខណៈពេលដែលមានករណីឆ្លងច្រើនជាង ១មឺនករណីក្នុងមួយថ្ងៃ។ សូមរំលឹកផងដែរថា វ៉ាក់សាំងចំពោះវីរុសកូវីដ១៩នៅមិនទាន់រកឃើញនៅឡើយទេ។ ដូច្នេះហើយ សូមប្រជាពលរដ្ឋនៅបន្តការការពារខ្លួនឲ្យបានជាប់លាប់ ដោយលាងដៃនឹងសាប៊ូ ឬក៏ជែល អនុវត្តគម្លាតសង្គម និងចៀសវាងការធ្វើដំណើរដោយពុំមានភាពចាំបាច់៕ ប្រភព: worldometer.info
- ព័ត៌មានអន្តរជាតិ ៧ មិថុនា ២០២០
ការស្លាប់របស់ ចច ហ្លយ ធ្វើឲ្យមានការតវ៉ាទាមទារសិទ្ធិនៅតាមបណ្តារដ្ឋនានានៅអាមេរិក និងរាលដាលដល់ប្រទេសជាច្រើនទៀត
ការស្លាប់របស់ ចច ហ្វ្លយ កំឡុងពេលដែលគាត់ត្រូវបានឃាត់ខ្លួននោះ ធ្វើឲ្យមានការតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍កាន់តែច្រើនឡើងៗនៅតាមបណ្តារដ្ឋនានាស្ទើតែទូទាំងសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នបានរាលដាលទៅដល់តាមបណ្តាប្រទេសជាច្រើនទៀតដូចជា អាល្លឺម៉ង់ អង់គ្លេស អូស្ដ្រាលី និង ប្រេស៊ីល។ ការការតវ៉ា និងបាតុកម្មដែលបានរាលដាលនៅជុំវិញពិភពលោករួមមាននៅក្នុងរដ្ឋវ៉ាស៊ីនតោន មនុស្សរាប់ពាន់នាក់កំពុងតែប្រមូលផ្តុំគ្នា នៅតាមដងវិថីនានា ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងអំពើឃោរឃៅរបស់កងកម្លាំងប៉ូលិស។ ការតវ៉ានៅឯបុរីញូវយ៉ក ប៉ូលីសពីរនាក់ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាម បន្ទាប់ពីវីដេអូបានបង្ហាញពួកគេរុញបុរសវ័យ៧៥ឆ្នាំ ឲ្យដួលបោកក្បាលទៅនឹងផ្លូវ។ នៅប្រទេសអាល្លឺម៉ង់ នាទីក្រុងប៊ែកឡាំង ក៏មានការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដោយមានប្រជាជនជាច្រើនពេញផ្លូវនានាក្នុងទីក្រុង។ នៅឯប្រទេសអង់គ្លេស មនុស្សរាប់ពាន់នាក់បានតវ៉ាប្រឆាំងនឹងការប្រើអំពើហិង្សា និងភាពអយុត្តិធម៌ដោយសារជាតិសាសន៍របស់កម្លាំងប៉ូលិស បន្ទាប់ពីការស្លាប់របស់ ចច ហ្វ្លយ។ នៅក្នុងប្រទេសប្រេស៊ីល ការស្លាប់របស់ក្មេងប្រុសស្បែកខ្មៅម្នាក់ នៅក្នុងការមើលថែរបស់ស្ត្រីស្បែកសម្នាក់បានធ្វើឱ្យផ្ទុះការតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍។ នៅក្នុងប្រទេសអូស្ដ្រាលី ក្នុងទីក្រុងស៊ីដនី មែលប៊ឺន ប្រ៊ីសស្បិន និងទីក្រុងដទៃទៀត មនុស្សរាប់ពាន់នាក់បានចេញធ្វើការប្រឆាំងតវ៉ាចំពោះការស្លាប់របស់ ចចហ្វ្លយ និងការប្រព្រឹត្តមកលើជនជាតិដើម អាបូរីជីន នៅក្នុងប្រទេស។ ចំណែកនៅប្រទេសបារាំងវិញ ត្រូវបានធ្វើការហាមមិនឲ្យមានការធ្វើបាតុកម្មជាលើកទីបី នៅក្នុងទីក្រុងប៉ារីស ដោយសារតែខ្លាចមានការឆ្លងវីរុសកូវីដ១៩ និងខ្លាចមានភាពចលាចលសាធារណៈ។ គួរបញ្ជាក់ផងដែរថា លោក ចច ហ្វ្លយ បានស្លាប់បន្ទាប់ពីត្រូវបានប៉ូលីសចាប់ខ្លួននៅខាងក្រៅហាងមួយក្នុងទីក្រុង Minneapolis រដ្ឋ […]
- ព័ត៌មានអន្តរជាតិ ៦ មិថុនា ២០២០
ប្រធានាធិបតីប្រទេសប្រេស៊ីល គម្រាមដកខ្លួនចេញពីអង្គការសុខភាពពិភលោក
លោកប្រធានាធិបតី ច៊ែរ បូសូណារ៉ូ បានព្រមានថា ប្រេស៊ីលនឹងដកខ្លួនចេញពីសមាជិកអង្គកាសុខភាពពិភពលោក។ លោកសម្តែងការមិនពេញចិត្ត និងបានចោទប្រកាន់អង្គការនេះថាមានលក្ខណៈបក្ខពួកនិយម និងមាននិន្នាការនយោបាយ។ ការគម្រាមរបស់លោកបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំ G20 ត្រូវបានបញ្ចប់ ដែលបានសន្យារថានឹងវិនិយោគទុនចំនួន២១ប៊ីលានដុល្លារ សម្រាប់គាំទ្រវិស័យសុខភាពពិភពលោក។ គួររំលឹកផងដែរថា ចំនួននៃការឆ្លងវីរ៉ុសកូវីដ១៩នៅជុំវិញពិភពលោកមានចំនួនជិត ៦លាន ៩សែន ករណី ដែលក្នុងនោះអ្នកស្លាប់មានចំនួន ៣៩៤,០០០នាក់។ ប្រេស៊ីលមានចំនួនអ្នកស្លាប់ច្រើនជាង ៣៤,០០០នាក់ ដែលធ្វើឲ្យប្រទេសនេះជាប់ចំណាត់ថ្នាក់លេខបី ដែលមានអ្នកស្លាប់ច្រើនបំផុតលើលោក។ ប្រភព: អាល់ចាសហ្សៀរ៉ា