- ព័ត៌មានអន្តរជាតិ ១៧ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ ករណីជំងឺឆ្លងវីរុសCovid-19 នៅសហរដ្ឋអាមេរិកបំបែកកំណត់ត្រា និងកើនឡើង ៧៧.០០០ នាក់ក្នុងមួយថ្ងៃ
សហរដ្ឋអាមេរិកបានបំបែកកំណត់ត្រាឆ្លងប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែកក្កដា ដោយបានរាយការណ៍ថាមានករណីថ្មីជាង ៧៧.០០០ ករណី នៅពេលចំនួននៃការស្លាប់ក្នុងរយៈពេល ២៤ ម៉ោងបានកើនឡើងជិត ១.០០០ នាក់ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ការបាត់បង់អាយុជីវិត ៩៦៩ នាក់គឺជាការកើនឡើងដ៏ធំបំផុតចាប់តាំងពីថ្ងៃទី ១០ មិថុនាដោយរដ្ឋFlorida, South Carolina និងTexas បានរាយការណ៍អំពីការកើនឡើងដ៏ច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃកាលពីថ្ងៃព្រហស្បតិ៍។ ជនជាតិអាមេរិកជាង ១៣៨,០០០ នាក់បានស្លាប់ដោយសារមេរោគCovid-19 ជាចំនួនដែលអ្នកជំនាញបានព្រមានថា ទំនងជានឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីមានការកើនឡើងនូវចំនួនករណីថ្មីៗ និងការកើនឡើងគួរឱ្យព្រួយបារម្ភចំពោះអ្នកជំងឺនៅតាមមន្ទីរពេទ្យនានានៅក្នុងរដ្ឋជាច្រើន៕ ប្រភព៖ www.channelnewsasia.com
- ព័ត៌មានអន្តរជាតិ ១៦ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ ប្រទេសចិនព្រមានពីទឹកជំនន់បន្ថែមទៀត នៅពេលដែលទន្លេ យ៉ង់ស្សេ (Yangtze) ស្ថិតនៅខាងលើកម្រិតប្រកាសអាសន្ន
ទីក្រុងសៀងហៃ៖ ប្រទេសចិនបានព្រមាននៅថ្ងៃពុធនេះអំពីជំនន់ទឹកភ្លៀងបន្ថែមទៀតក្នុងរយៈពេល ១០ ថ្ងៃខាងមុខ ខណៈដែលផ្នែកជាច្រើននៃប្រទេសនៅតែមានទឹកជំនន់នៅឡើយ ហើយកម្រិតទឹកនៅក្នុងអាងទន្លេយ៉ាងស្សេនៅតែមានកំរិតខ្ពស់គួរឲ្យព្រួយបារម្មណ៍ ដែលធ្វើឱ្យប៉ះពាល់ដល់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីមានជំងឺរាតត្បាតមេរោគ Covid-19។ យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងទុកនៅខេត្តស៊ីឈួន និងអានហ៊ួយនៅតំបន់កណ្តាលរបស់ប្រទេសចិនក្នុងរយៈពេលពីរបីថ្ងៃខាងមុខ មុនពេលឆ្ពោះទៅភាគខាងជើងឆ្ពោះទៅរដ្ឋធានីប៉េកាំង។ ទន្លេយ៉ង់ស្សេ ដែលជាទន្លេវែងជាងគេបំផុតរបស់ចិន ហូរកាត់តំបន់កណ្តាលនៃប្រទេស ដែលជាកន្លែងមានទំនប់បីស្ថិតនៅផងដែរ។ ប្រជាជនមួយចំនួននៅទីនោះបានលើកឡើងពីការព្រួយបារម្ភនាពេលថ្មីៗនេះអំពីសមត្ថភាពរបស់ទំនប់ទាំងនេះ ក្នុងការទប់ទល់នឹងបរិមាណទឹកបន្ថែម។ វីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមបានបង្ហាញតំបន់ជាច្រើននៅវូហានដែលជាទីក្រុងមួយតាមបណ្តោយទន្លេយ៉ង់ស្សេនៃខ្សែទឹកខាងក្រោមនៃទំនប់ ហើយដែលថ្មីៗនេះត្រូវបានគេដឹងថាជាចំណុចកណ្តាលដំបូងនៃការផ្ទុះឡើងនៃវីរុសCovid-19 ហើយនៅតែត្រូវទឹកជន់លិច នៅពេលដែលអាជ្ញាធរប្រញាប់ប្រញាល់ពង្រឹងទំនប់។ កម្រិតទឹកនៅក្នុងទីក្រុងត្រូវបានកត់ត្រានៅកម្ពស់ ២៨,៤៧ ម៉ែត្រកាលពីថ្ងៃពុធ លើសពីកម្រិតប្រកាសអាសន្ន ២៧.៥០ ម៉ែត្រ។ ចាប់តាំងពីខែមិថុនាមក បរិមាណទឹកភ្លៀងជាមធ្យមនៅទូទាំងប្រទេសមានចំនួន ១៧២,៧ មីលីម៉ែត្រ ឬស្មើនឹង ១២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា កំណត់ត្រាទឹកភ្លៀងនៅក្នុងអាងទន្លេចាប់តាំងពីការចាប់ផ្តើមរដូវវស្សាកាលពីខែមុនបានឈានដល់ ៦០០មីល្លីម៉ែត្រ ខ្ពស់ជាងកម្រិតទឹកក្នុងឆ្នាំ ២០១៦ ដែលមាន ៥៨០មីល្លីម៉ែត្រ ប៉ុន្តែនៅតែទាបជាង ៧០០ មីល្លីម៉ែត្រដែលបានកត់ត្រាក្នុងឆ្នាំ ១៩៩៨ ។ សេដ្ឋវិទូបានលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់នៃទឹកជំនន់មកលើការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស ដោយការព្យាករថានឹងមានសកម្មភាពអូសបន្លាយលើសកម្មភាពវិនិយោគនៅក្នុងត្រីមាសបច្ចុប្បន្ន៕ ប្រភព៖ asia.nikkei.com
- ព័ត៌មានអន្តរជាតិ ១៥ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ ជនជាតិអូស្រ្តាលី ត្រូវបានពិន័យជាប្រាក់ចំពោះការរំលោភគោលការណ៍ COVID-19
ទីក្រុងមែលប៊ន៖ ប៉ូលីសបាននិយាយកាលពីថ្ងៃពុធទី ១៥ ខែកក្កដា ថាអ្នកដែលចូលចិត្តលេងហ្គេម Pokemon GO និងភ្ញៀវ KFC គឺស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ ដែលត្រូវបានពិន័យចាប់តាំងពីទីក្រុង Melbourne បានដាក់ឲ្យស្ថិតក្នុងការរឹតត្បិត ដើម្បីការពារនូវការរាតត្បាតមេរោគ COVID-19 ។ ប្រជាជនប្រមាណ ៥ លាននាក់នៅក្នុងនិងជុំវិញទីក្រុងធំបំផុតទី២ របស់អូស្រ្តាលីនេះ បានទទួលការបញ្ជាឲ្យស្នាក់ នៅផ្ទះ ចាប់តាំងពីសប្តាហ៍មុន បន្ទាប់ពីមានការកើនឡើងនៃការឆ្លងវីរុសនេះ។ ក្នុងការបង្ក្រាបអ្នកល្មើសច្បាប់ ប៉ូលីសនៅរដ្ឋ Victoria បានផាកពិន័យជាង ៥០០ នាក់ក្នុងរយៈពេល ៦ ថ្ងៃសរុបបានប្រាក់ចំនួន ៩០២.០០០ ដុល្លារអូស្ត្រាលី (៦៣១,០០០ ដុល្លារ) ។ ក្នុងចំណោមអ្នកដែលប្រព្រឹត្តល្មើស មានបុរសពីរនាក់ត្រូវបានផាកពិន័យ ខណៈកំពុងលេងហ្គេម Pokemon GO នៅក្នុងឡានចតរបស់ពួកគេ ដែលពួកគេបានអះអាងថាកំពុង “សាកថ្មទូរស័ព្ទរបស់ពួកគេ” នៅផ្ទះមិត្តភក្តិ និងបុរសម្នាក់ដែលអង្គុយញ៉ាំអាហារនៅហាង KFCហើយបដិសេធមិនចាកចេញ។ អ្នករស់នៅក្នុងទីក្រុងមែលប៊ន ត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះរបស់ពួកគេ សម្រាប់តែការងារ ការសិក្សា ការថែទាំសុខភាព ឬធ្វើលំហាត់ប្រាណ ឬដើម្បីទិញរបស់ចាំបាច់តែប៉ុណ្ណោះ។ […]
- ព័ត៌មានអន្តរជាតិ ១៣ កក្កដា ២០២០
បាឋកថា ទិដ្ឋភាពទូទៅនៃបណ្ដាញទំនាក់ទំនងសង្គម ក្រោម អធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានការធ្វើបទបង្ហាញបាឋកថា ស្តីអំពីទិដ្ឋភាពទូទៅនៃបណ្តាញទំនាក់ទំនងសង្គម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានមន្ត្រីជំនាញពាក់ព័ន្ធចូលរួមសរុប ៥០ នាក់ និង សិក្ខាកាមចំនួន១៨នាក់។
- ព័ត៌មានអន្តរជាតិ ១២ កក្កដា ២០២០
សាលាយោធាឥណ្ឌូនេស៊ីរងការវាយប្រហារដោយ Covid-19
មន្ត្រីម្នាក់បាននិយាយថា មនុស្សជិត ១៣០០នាក់ នៅសាលាយោធាមួយកន្លែងក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្វើតេស្ត៍វិជ្ជមានCovid-19 ខណៈពេលដែល ប្រទេសនេះកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នាយឧត្តមសេនីយ៍ Andika Perkasa នាយសេនាធិការកងទ័ពបាននិយាយនៅថ្ងៃសៅរ៍ទី ១១ ខែកក្កដាថា បុគ្គលិកទាំងអស់នៅក្នុងសាលាយោធានេះត្រូវបានដាក់ឲ្យ នៅដាច់ដោយឡែក ហើយមនុស្ស ៣០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានអាការៈសញ្ញាស្រាល។ លោកបាននិយាយថា ក្នុងចំណោមអ្នកឆ្លងជំងឺចំនួន ១.២៨០នាក់ មាន ៩៩១នាក់ ជាកម្មាភិបាល ហើយនៅសល់គឺជាបុគ្គលិក និងសមាជិកគ្រួសាររបស់ពួកគេ។ ភាគច្រើនមិនមានរោគសញ្ញាអ្វីឡើយ។ មនុស្សចំនួន ១៧នាក់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយកាលពីថ្ងៃសៅរ៍។ ការផ្ទុះឡើងដំបូងត្រូវបានគេរកឃើញនៅពេលដែលកម្មាភិបាលពីរនាក់បានទៅត្រួតពិនិត្យនៅមន្ទីរពេទ្យ បន្ទាប់ពីមានការត្អូញត្អែរអំពីគ្រុនក្តៅ និងការឈឺខ្នង។ យោធាទាំងពីរបានធ្វើតេស្តិ៍វិជ្ជមានCovid-19 ដែលជំរុញឱ្យមានការធ្វើតេស្ត៍ជាប្រញាប់ ទៅលើបុគ្គលិក និងកម្មាភិបាលចំនួន ២.០០០នាក់ផ្សេងទៀត។ លោក Perkasa បាននិយាយថាវាមិនច្បាស់ទេថា តើកម្មាភិបាលទាំងនោះបានឆ្លងជំងឺយ៉ាងដូចម្តេចប៉ុន្តែបុគ្គលិកខ្លះរស់នៅខាងក្រៅបរិវេណយោធា។ ប្រទេសឥណ្ឌូណេស៊ីគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍ ដែលមានករណីជំងឺCovid-19 រហូតដល់ទៅ៧៤.០០០ករណី និងមនុស្សស្លាប់ច្រើនជាង ៣៥០០នាក់។ ចំនួនពិតប្រាកដត្រូវបានគេជឿថាខ្ពស់ជាងនេះ ទោះយ៉ាងណាអ្នកជំនាញនិយាយថាការធ្វើតេស្តិ៍មានកំណត់ កំពុងតែបញ្ជាក់ខុសពីទំហំពិតនៃវិបត្តិជំងឺនេះ។ ថ្មីៗនេះ អង្គការសុខភាពពិភពលោកបានជំរុញឱ្យប្រទេសឥណ្ឌូនេស៊ីធ្វើតេស្តិ៍បន្ថែមទៀត៕ ប្រភព៖ www.channelnewsasia.com/
- ព័ត៌មានអន្តរជាតិ ៨ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ ព្រឹត្តិការណ៍ទាក់ទងនឹងមេរោគកូវិដ១៩ នៅជុំវិញពិភពលោក
ប្រទេសអូស្រ្តាលី៖ រដ្ឋ Victoria នៃប្រទេសអូស្រ្តាលីបានបញ្ជាក់ពីការឆ្លងថ្មីចំនួន ១៣៤ករណី នេះក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ ខណៈពេលដែលរដ្ឋមួយនេះបានបិទព្រំដែនជាមួយរដ្ឋផ្សេងទៀត ដើម្បីបិទទីក្រុង Melbourne ដែលមានរយៈពេល ៦សប្តាហ៍ ។ ប្រទេសប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីដ១៩ បន្ទាប់ពីព្រងើយកន្តើយអំពីមេរោគនេះដោយប្រៀបធៀបទៅនឹង “ជំងឺផ្តាសាយតិចតួច”។ សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានជូនដំណឹងជាផ្លូវការដល់អគ្គលេខាធិការអង្គការសហប្រជាជាតិអំពីការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក បីទោះជាប្រទេសនេះមានករណីឆ្លងជិត ៣ លានករណីក៏ដោយ។ ស៊ែប៊ី៖ អ្នកគាំទ្រក្រុមប្រឆាំងមួយក្រុមបានសម្រុកចូលសភាស៊ែប៊ីកាលពីយប់ថ្ងៃអង្គារ ក្នុងការតវ៉ាប្រឆាំងនឹងផែនការបិទរដ្ឋធានីនៅចុងសប្តាហ៍នេះ។ គួរបញ្ជាក់ផងដែរថា មនុស្សជិត ១១,៨លាននាក់ នៅជុំវិញពិភពលោកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានមេរោគកូវីដ១៩ ហើយជិត ៥៤៤.០០០នាក់ បានស្លាប់ នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយសាកលវិទ្យាល័យចនហបគីនស៍។ សហរដ្ឋអាមេរិក និងប្រេស៊ីលបានរាយការណ៍ពីករណីឆ្លង និងចំនួនអ្នកស្លាប់ច្រើនបំផុត៕ ប្រភព៖ www.aljazeera.com
- ព័ត៌មានអន្តរជាតិ ៧ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ ការបិទទ្វារ Taj Mahal របស់ឥណ្ឌាធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍
ជាមួយនឹងជើងហោះហើរអន្តរជាតិនៅតែត្រូវបានផ្អាក មនុស្សជាច្រើន ដែលពឹងផ្អែកលើវិស័យទេសចរណ៍ មានការព្រួយបារម្ភអំពីរបៀបដែលពួកគេអាចរស់បាន។ វិមានល្បីៗ មួយចំនួនរបស់ឥណ្ឌាបានបើកដំណើរការជាលើកដំបូងក្នុងរយៈពេលជាង ៣ខែ ប៉ុន្តែប្រាសាទដែលល្បីល្បាញជាងគេ គឺប្រាសាទ Taj Mahal និងកន្លែងផ្សេងៗទៀតនៅទីក្រុង Agra នៅតែបន្តបិទទ្វារ។ ចំនួនករណីឆ្លងនៃមេរោគកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានបន្តកើនឡើង ហើយតំបន់នៅជុំវិញប្រាសាទ Taj Mahal ស្ថិតនៅក្នុងការដាក់ឲ្យដាច់ពីគេ។ ប្រទេសឥណ្ឌាបានវ៉ាដាច់ប្រទេសរុស្ស៊ី ជាប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតទី៣ ដោយមានករណីឆ្លងជិត ៧០០.០០០ករណី និងមានអ្នកស្លាប់ ២ម៉ឺននាក់៕ ប្រភព៖ www.aljazeera.com
- ព័ត៌មានអន្តរជាតិ ៧ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតដំឡើងថ្លៃប្រេងទៅសហរដ្ឋអាមេរិក និងអាស៊ី នៅពេលដែលតម្រូវការកើនឡើង
ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានតំឡើងថ្លៃសំរាប់ការនាំប្រេងចេញនៅខែសីហាទៅកាន់ទ្វីបអាស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុបខាងជើង ស្របពេលដែលមានសញ្ញាបង្ហាញថា តំរូវការថាមពលកំពុងងើបឡើងវិញពីការដួលរលំ ដែលបង្កឡើងដោយមេរោគកូវីដ១៩។ ប្រទេសនាំចេញប្រេងឆៅធំជាងគេរបស់ពិភពលោកមួយនេះ កំពុងបង្កើនអត្រាតម្លៃ ខណៈ ជំរុញអ្នកផលិតធំៗ ផ្សេងទៀត ឱ្យបន្ថយការផ្គត់ផ្គង់ ដើម្បីដើម្បីរក្សាតុល្យភាពទីផ្សារឡើងវិញ។ លោក Carole Nakhle ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់ Crystol Energy ដែលមានមូលដ្ឋាននៅទីក្រុងឡុងបាននិយាយថា “ការឡើងថ្លៃប្រេងឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញនៃទីផ្សារប្រេងទាំងមូល” ។ កំណើនតម្រូវការនៅតែមិនស្មើគ្នា ហើយអាចនឹងមានការថយចុះជាបណ្តោះអាសន្ន ប៉ុន្តែវាទំនងជាមិនចុះខ្លាំងពេកទេ ពីព្រោះការរឹតត្បឹតប្រទេសទំនងជាកើតឡើងតែក្នុងប្រទេសតែប៉ុណ្ណោះ”។ ក្រុមហ៊ុន Aramco ដែលជាក្រុមហ៊ុនរដ្ឋផលិតប្រេងរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានដំឡើងថ្លៃនៅសហរដ្ឋអាមេរិកចន្លោះពី ២០សេន ទៅ ៤០សេន ក្នុងមួយបារ៉ែល។ ក្រុមហ៊ុនបានឲ្យដឹងថា ប្រេងឆៅស្រាលនឹងលក់ក្នុងតម្លៃ ១,៦៥ដុល្លា រក្នុងមួយធុង ពោលគឺកើនឡើង ៣០សេន។ ក្រុមហ៊ុនក៏បានបង្កើនតម្លៃសម្រាប់លក់ទៅភាគពាយព្យអឺរ៉ុបដែលជាមជ្ឈមណ្ឌលសំខាន់សម្រាប់ ទីក្រុងរ៉ូតាល់ដាំ។ ការកាត់បន្ថយតែមួយគត់គឺនៅតំបន់មេឌីទែរ៉ាណេដែលជាកន្លែងដែលក្រុមហ៊ុន Aramco យកចិត្តទុកដាក់តម្លៃរហូតដល់ទៅ ១ដុល្លារ ក្នុងមួយបារ៉ែល។ គួរបញ្ជាក់ផងដែរថា អារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី បាននាំមុខក្នុងកិច្ចខិតខំប្រឹងប្រែងដោយសម្ព័ន្ធមិត្តអ្នកផលិតប្រេង OPEC + ចាប់តាំងពីខែមេសាឆ្នាំមុន […]
- ព័ត៌មានអន្តរជាតិ ៧ កក្កដា ២០២០
កូវីដ១៩៖ អាមេរិកបារម្ភពីការឆ្លងយ៉ាងគំហុកនូវវីមេរោគកូវីដ១៩ ដោយអ្នកស្លាប់បានកើនឡើងដល់ ១៣០.០០០នាក់
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន aljazeera បានឲ្យដឹងថា សហរដ្ឋអាមេរិកបានឆ្លងរាលដាលខ្លាំងនូវវីមេរោគកូវីដ១៩យ៉ាងគំហុក ដោយសារមានចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣០.០០០នាក់ បើយោងតាមការកត់ត្រាសរុប ដោយសាកលវិទ្យាល័យចនហប់គីន។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបាននិយាយថា សាលារៀនត្រូវតែបើកទ្វារនៅរដូវស្លឹកឈើជ្រុះនេះ ខណៈពេលដែលអភិបាលក្រុងនានា មានការលំបាកក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ ខណៈពេលដែលមានការកើនឡើងនៃការឆ្លងមេរោគនេះ ហើយរដ្ឋនានាបានផ្អាកការបើកដំណើរការជាថ្មីឡើងវិញ។ ក្រុមមន្រ្តីនៅក្នុង រដ្ឋតិចសាស់ បានព្រមានថាមន្ទីរពេទ្យក្នុងរដ្ឋអាមេរិកនឹងមិនអាចទប់ទល់នឹងមេរោគកូវីដបានទេ ប្រសិនបើករណីនៅតែបន្តកើនឡើង។ ប្រទេសឥណ្ឌាបានរាយការណ៍ថា មានករណីឆ្លងមេរោគកូវីដ ជាង ២៣.០០០ករណី ដោយបានវ៉ាដាច់ប្រទេសរុស្ស៊ី នឹងក្លាយជាប្រទេសដែលមានករណីឆ្លងវីរុសនេះច្រើនជាងគេលំដាប់ទី ៣ នៅលើពិភពលោក។ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយកាលពីថ្ងៃច័ន្ទថា លោកបានទទួលការធ្វើតេស្ត៍រកមេរោគម្តងទៀត បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោកមានរោគសញ្ញាទាក់ទងនឹងមេរោគកូវីដ១៩ រួមទាំងគ្រុនក្តៅ។ មនុស្សជាង ១១,៤លាននាក់ នៅជុំវិញពិភពលោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគឆ្លងហើយ ៥៣៨.២៣៨នាក់ បានស្លាប់ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins ។ ជិត ៦,២លាននាក់ បានជាសះស្បើយពីជំងឺនេះ៕ ប្រភព៖ www.aljazeera.com
- ព័ត៌មានអន្តរជាតិ ៦ កក្កដា ២០២០
ម៉ិកស៊ិក៖ យន្តហោះ ដែលត្រូវបានសង្ស័យថាមានផ្ទុកគ្រឿងញៀន ត្រូវបានគេរកឃើញកំពុងឆេះនៅលើដងផ្លូវ បន្ទាប់ពីត្រូវបានតាមដានដោយយោធា
យន្តហោះធុនតូចមួយដែលត្រូវសង្ស័យថា បានដឹកគ្រឿងញៀនខុសច្បាប់រាប់រយគីឡូក្រាម ត្រូវបានគេរកឃើញកំពុងឆាបឆេះនៅលើដងផ្លូវក្នុងប្រទេសម៉ិកស៊ិក។ ទីភ្នាក់ងារសារព័ត៌មាន news sky ឲ្យដឹងថាវាមិនច្បាស់ថា តើយន្តហោះនេះត្រូវបានគេបោះបង់ចោល និងត្រូវបានដុតដោយអ្នករត់ពន្ធ បន្ទាប់ពីវាត្រូវបានតាមពីក្រោយដោយយោធាម៉ិកស៊ិក។ យន្ដហោះបានចុះចតនៅរដ្ឋភាគខាងត្បូង ឃ្វីនតាណារ៉ូ ដែលជាកន្លែងលំហែកាយឆ្នេរសមុទ្រដ៏ពេញនិយមដូចជារីសតខែនឃូន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យន្តហោះនេះបានធ្វើដំណើរចេញពី ម៉ារ៉ាកៃបូ ក្នុងប្រទេសវេណេស៊ុយអេឡា។ យន្តហោះយោធា ២គ្រឿង បានតាមពីក្រោយយន្តហោះនេះ ហើយទាហានត្រូវបានបញ្ជូនទៅកន្លែងចុះចត។ មន្ត្រីយោធាបានបង្ហាញថា ពួកគេក៏បានរកឃើញឡានដឹកទំនិញមួយគ្រឿង ដែលផ្ទុកទៅដោយគ្រឿងញៀននៅក្នុងតំបន់តែមួយ។ ប៉ុន្តែមន្ត្រីយោធាមិនបញ្ជាក់ថាតើគ្រឿងញៀនទាំងនោះដូចគ្នានឹងគ្រឿងញៀនដែលសង្ស័យថាបានស្ថិតនៅក្នុងយន្តហោះនោះដែរឬទេ៕ ប្រភព៖ news.sky.com