កិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនប្ររទេស

នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០ ដោយទទួលបានការអនុញ្ញាត្តិពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ លោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ បានបេីកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពី ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ( Foreigner Presence in Cambodia System ( FPCS) )របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការចូលរួមពីលោកអធិការ អធិការរងទទួលការងារអន្តោប្រវេសន៍ លោកនាយ នាយរងការិយាល័យគ្រប់គ្រងជនបរទេស ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង បានធ្វេីការពន្យល់ណែនាំ ដល់លោកអធិការ អធិការរង និងនាយប៉ុស្តិ៍ទាំងអស់អោយយកចិត្តដាក់ខ្ពស់លេីការគ្រប់គ្រងជនបរទេសដែលចូលមកស្នាក់នៅ និងធ្វេីការក្នុងព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ